(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីកើនឡើងរហូតដល់៩០នាក់ ដែលបានដួលសន្លប់នៅក្នុងរោចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលម្សិលមិញសន្លប់រហូតដល់ជាង៧០នាក់។
យ៉ាងណាមិញ ជុំវិញមូលហេតុដែលបណ្ដាលឲ្យកម្មការិនីដួលសន្លប់នេះ មិនទាន់ត្រូវបានសមត្ថកិច្ច ឬតំណាងរោងចក្របញ្ជាក់នោះទេ ប៉ុន្ដែកម្មការិនីដែលដួលសន្លប់ទាំងនោះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលនៅក្បែកន្លែងកើតហេតុ។ ជាមួយគ្នានេះ ក្រុមជួយសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានចេញជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ កម្មការិនីនៅរោងចក្រ «ប៊ីរី»នេះ ក៏បានដួលសន្លប់ រហូតដល់៧៣នាក់ ដោយសារតែសុខភាព របស់ពួកគាត់ទន់ខ្សោយ និងតក់ស្លុតតាមគ្នា៕