(ភ្នំពេញ)៖  ក្រុមហ៊ុនបុរីពិភពថ្មី ដែលល្បីល្បាញលើការសាងសង់ផ្ទះល្វែង ដែលមានម្ចាស់ជាឧកញ៉ាចិត្តធម៌ គឺឧកញ៉ា ហុង ពីវ នោះ នៅថ្ងៃទី៣១ ខែសីហានេះ បានចេញសេចក្តីប្រកាស ជ្រើសរើសជាងសំណង់ រហូតដល់១៣០០នាក់ ដោយផ្តល់ជូននូវប្រាក់ខែ ចាប់ពី២៥០ដុល្លារឡើងទៅ ជាមួយនឹងអាហារ៣ពេល កន្លែងស្នាក់នៅ និងការបោកគក់សម្លៀកបំពាកជូនថែមទៀតផង។

បុរីពិភពថ្មី បានបញ្ជាក់ឲ្យដឹងទៀតថា ជាងសំណង់ដែលត្រូវជ្រើសរើសរួមមាន ជាងរៀបឥដ្ឋ បូក ជាងរៀបការ៉ូ ផ្នែកពុម្ភ ជាងជ្រី និងជាងលាបថ្នាំ។

ជាងសំណង់ដែលមានចំណាប់អារម្មណ៍ សូមប្រញាប់មមកចុះឈ្មោះនៅ បុរីពិភពថ្មីឈូកវ៉ា I ដែលមានទីតាំងស្ថិតនៅជិត សាលាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ (សូមមើលលប្លង់ខាងក្រោម)៕