(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ០៩ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ កម្មការិនីនៅរោចក្រ «ប៊ីរី» ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបន្ដដួលសន្លប់ជាង៥០នាក់ទៀតហើយ ខណៈដែលម្សិលមិញសន្លប់រហូតដល់ជាង៧០នាក់។
យ៉ាងណាមិញ ជុំវិញមូលហេតុដែលបណ្ដាលឲ្យកម្មការិនីដួលសន្លប់នេះ មិនទាន់ត្រូវបានសមត្ថកិច្ច ឬតំណាងរោងចក្របញ្ជាក់នោះទេ ប៉ុន្ដែកម្មការិនីដែលដួលសន្លប់ទាំងនោះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ កម្មការិនីនៅរោងចក្រ «ប៊ីរី»នេះ ក៏បានដួលសន្លប់ រហូតដល់៧៣នាក់ ដោយសារតែសុខភាព របស់ពួកគាត់ទន់ខ្សោយ និងតក់ស្លុតតាមគ្នា៕