Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក បញ្ជាក់ថា ការបង្កបង្កើនផលស្រូវស្សារបស់ប្រជាកសិករឆ្នាំ២០១៧នេះ សម្រេចបាន១០០%ហើយ ស្មើនឹងជាង២.៥លានហិកតា

31-08-2017 07:56

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ពីល្បឿននៃការបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករខ្មែរ នៅទូទាំងប្រទេសកម្ពុជា ដោយរហូតមកដល់ពេលនេះ បងប្អូនប្រជាកសិករ បានដាំដុះស្រូវរដូវវស្សាសម្រេចបាន ១០០ភាគរយហើយ ស្មើនឹងផ្ទៃ២,៥០៤,៦១៩ហិកតា ដែលផែនការមានចំនួន ២,៤៨៩,០៣១ហិកតា៕