(ភ្នំពេញ)៖ ការសិក្សាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យសង្គម កាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខ ហើយការសិក្សាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលុបបំបាត់ភាពក្រីក្រ និងជាផ្នែកមួយដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។
ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសជំនាញយកមកសិក្សា អ្នកគួរតែស្វែងរកសាលាណា ដែលផ្តល់ការអប់រំយ៉ាងពិតប្រាកដ ហើយមានការទទួលស្គាល់ទាំងគុណភាពអប់រំ និងសញ្ញាបត្រ។
ជាក់ស្តែង CamEd Business School ជាសាលាដែលមានការទទួលស្គាល់ទៅលើគុណភាពអប់រំ ទាំងក្នុង និងក្រៅប្រទេសព្រោះថា សាលា ជាស្ថាប័នឧត្តមសិក្សា ដែលបណ្តុះបណ្តាល ទៅលើបរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ហើយប្រសិនបើលោកអ្នកសិក្សា ថ្នាក់បរិញ្ញាបត្រជាមួយ CamEd Business School អ្នកនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដែលសញ្ញាបត្រមួយជាសញ្ញាបត្របរិញ្ញាបត្រដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា រីឯសញ្ញាបត្រមួយទៀតជាសញ្ញាបត្រអន្តរជាតិ CAT (Certified Accounting Technician) ដែលចេញដោយ ស្ថាប័ន ACCA (Association of Chartered Certified Accountants) មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី ១៨៣ប្រទេសនៅលើពិភពលោក។
លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកសិក្សាជាមួយ CamEd Business School អ្នកនឹងសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ មកពីបណ្តាប្រទេសល្បីៗនៅលើពិភពលោក ដូចជា សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសសិង្ហបុរី ប្រទេសហ្វីលីពីន និងបណ្តាប្រទេសល្បីៗជាច្រើនទៀត។
ក្នុងនោះផងដែរ អ្នកនឹងសិក្សានៅក្នុងថ្នាក់ធំទូលាយ មានផាសុកភាពដែលផ្តល់ភាពងាយស្រួល ក្នុងពេលសិក្សា ហើយនិស្សិតទាំងអស់ ក៏អាចសិក្សាបន្ថែម នៅក្នុងបណ្ណាល័យ ជាមួយនឹងសៀវភៅជាច្រើន ដើម្បីជាជំនួយ ដល់ការសិក្សារបស់និស្សិតទាំងអស់ ហើយសាលាក៏មានកន្លែងសម្រាប់ឲ្យនិស្សិតទាំងអស់ អាចយកសៀវភៅមកអានពេលទំនេរ ក៏ដូចជាធ្វើការពិភាក្សាអំពីកិច្ចការងារដែលសាស្រ្តាចារ្យបានដាក់អោយធ្វើថែមទៀតផង។ដើម្បីចុះឈ្មោះសិក្សាលោកអ្នកអាចធ្វើការចុះឈ្មោះអោយបានត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈគេហទំព័រ www.cam-ed.com៕