Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តព្រះវិហារ បង្ក្រាបក្រុមគ្រឿងញៀន២នាក់ និងដកហូតបានសម្ភារមួយចំនួន

30-08-2017 18:09

(ព្រះវិហារ)៖ កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានសម្ភារប្រើ​ប្រាស់ មួយចំនួន ស្ថិតនៅចំណុចផ្ទះសំណាក់ហាវី នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ។

លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឲ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះទី១៖ គង់ រដ្ឋា ប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅសង្កាត់ទួលសង្កែ ខណ្ឌ័ឬស្សីកែវ ក្រុងភ្នំពេញ, និងទី២៖ ឈ្មោះពុំ ស្រីមុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ រស់នៅសង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

វត្ថុតាងដកហូតវត្ថុតាងរួមមានថ្នាំញៀនពណ៌សក្រាមសថ្លាប្រភេទមេតំហ្វេតាមីនចំនួន៥កញ្ចប់ (២កញ្ចប់ធំ និង៣កញ្ចប់តូច) និងទូរស័ព្ទចំនួន២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់តុលាការដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមនីតិវិធីច្បាប់៕