(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានបន្តជូបសំណេះសំណាលជាមួយមហា្រគួសារគណបក្សប្រជាជន ចំនួន៤០០នាក់នៅភូមិ កងវ៉ាក្នុងបរិវេណសាលាបឋមសិក្សា កងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សង្រ្គាមបានបញ្ចប់ សុខសន្តិភាព សុវត្ថិភាពពេញបរិបូរណ៍ បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ មានពេលវេលាគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបញ្ជាក់បន្ថែមថា «សព្វថ្ងៃនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បានខិតខំធ្វើយ៉ាងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋ បានធូរធា តាមរយៈការមិនយកពន្ធលើដីធ្លី និងមធ្យោបាយសម្ភារកសិកម្ម តូបលក់ដូរក្នុងផ្សារគ្មានអាណត្តិ រកទីផ្សាសម្រាប់ទទួលកសិផលពីប្រជាពលរដ្ឋ និងបានកសាងផ្លូវថ្នល់ជាច្រើន កាត់ខ្វាត់ខ្វែងតភ្ជាប់ពីតំបន់ជនបទទៅតំបន់ទៅតំបន់ទីប្រជុំជន ដើម្បីសម្រួលការធ្វើដំណើរប្រជាជនក្នុងការទំនាក់ទំនងរកស៊ី និងដោះដូរទំនិញ ជាដើម។ល។»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានពាំនាំនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់សម្តេច ដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងបានសំណូមពរឲ្យអ្នកបោះឆ្នោតទាំងអស់ បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។
ជាមួយវប្បធម៌ចែករំលែក និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ អ្នកសិរីសោភ័ណ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយជាទ្រនាប់ដៃមាន៖
១-សមាជិក សមាជិកា ចំនួន៤០០នាក់ ម្នាក់ទទួលបានសារ៉ុង និងថវិកា១ម៉ឺនរៀល
២-ជូនថវិកាបក្សភូមិកង់វ៉ា ២លានរៀល
៣-ជូនថវិកាសាលាបឋមសិក្សាកង់វ៉ា១លានរៀល
៤-ជួយស្ដារប្រឡាយ៨គីឡូម៉ែត្រ
៥-កសាងផ្លូវប្រវែង២គីឡូម៉ែត្រ៕