(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយ កម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី២ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នោះ ហើយក៏ដល់ពេលទទួលទានអាហារពេលថ្ងៃត្រង់ផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានឆ្លៀតចុះទៅពិសាបាយថ្ងៃត្រង់ ជាមួយបងប្អូនកម្មករ-កម្មការិនី ប្រកបដោយភាពស្និទ្ធស្នាល និងសាមញ្ញជាទីបំផុត។
ក្នុងកាយវិការដ៏សាមញ្ញបំផុតរបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ បងប្អូនកម្មករ-កម្មការិនី បានសម្ដែងនូវក្ដីរីករាយបំផុត និងរំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេស បានបន្ទន់ឥរិយាបថ មកទទួលទានបាយកញ្ចប់ ជាមួយខ្លួនយ៉ាងដូច្នេះ។
សូមទស្សនាវីដេអូ និងរូបភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានអង្គុយពិសាបាយ ជាមួយក្រុមកម្មករ-កម្មការិនី ប្រកបដោយភាពស្និតស្នាលបំផុត ខាងក្រោមនេះ៖