(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ បានឃាត់រថយន្តចង្កូតស្តាំ អត់ពន្ធចំនួន៦គ្រឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាបដូចភ្លៀងរលឹម។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតាព្វកិច្ចពន្ធអាករ គ្រប់យានយន្ត និងទំនិញទាំងអស់ដែលនាំចូលមកពីបរទេស៕