(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្រាប់អាណត្តិទី១ ដែលមានប្រធាន អនុប្រធាន និងសមាជិកចំនួន១៣រូប។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ។
បើតាមអនុក្រឹត្យបានបញ្ជាក់ថា លោក កឹមរ័ត្ន វិសិដ្ឋ ជាប្រធាន អមដោយអនុប្រធាន៣រូប រួមមាន៖ លោក ដួង វិរ័ត្ន (អនុប្រធានប្រចាំការ) លោក ម៉ៅ វិបុល និងលោក សោម អូន ព្រមទាំងសមាជិកចំនួន៩រូបផ្សេងទៀត។
សូមអានខ្លឹមសារលម្អិត នៃអនុក្រឹត្យសម្តេចនាយករដ្ឋមន្រ្តី នៅក្រោមនេះ៖