(ភ្នំពេញ)៖ តាមសេចក្ដីជូនដំណឹងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់ ដែលអង្គភាពព័ត៌មានFresh news ទទួលបាននៅថ្ងៃទី៣០សីហានេះ បានឲ្យដឹងថា ប្រាសាក់នឹងផ្អាកជាបណ្ដោះអាសន្ន ការផ្ដល់សេវាទូទាត់ថ្លៃទឹក របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមអេធីអឹម និងសេវាធនាគារចល័តប្រាសាក់ ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧តទៅ ហើយនឹងដំណើរការឡើងវិញ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការកែសម្រួល ប្រព័ន្ធចេញវិក្កយបត្ររួចរាល់។
តាមសេចក្ដីជូនដំណឹងខាងលើ បានឲ្យទៀតថា ការសម្រេចផ្អាកសេវានេះធ្វើឡើង ដោយយោងទៅតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ស្ដីពីការផ្អាក ការទទួលប្រាក់ថ្លៃទឹក ពីអតិថិជនជាបណ្ដោះអាសន្ន ចុះថ្ងៃទី២៩សីហា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកសេវាបម្រើអតិថិជន របស់ប្រាសាក់ តាមរយៈលេខទូរស័ព្ទ៖ 023 999 911 ឬ 086 999 911 និងអានលិខិតនៅខាងក្រោមនេះ៖