(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផលិត និងចែកចាយវីដេអូអប់រំខ្លីមួយ មានរយៈពេល១៖២២នាទី ស្ដីពី ការអប់រំឲ្យប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ចូលរួមគ្នារក្សាសណ្ដាប់ធ្នាប់នៅតាមផ្លួវសាធារណៈ គោលបំណងចៀសវាងការកកស្ទះចរាចរណ៍ និងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។
នៅក្នុងវីដេអូអប់រំនេះ បានរំលេចថា មានបងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម បានចត ម៉ូតូ និងម៉ូតូកង់បីជាដើម នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលបានបណ្ដាលឲ្យផ្លូវ មានសភាពរួមតូច ហើយមានការកកស្ទះរថយន្ត រហូតអ្នកបើករថយន្តចុះមកស្តីឲ្យគ្នាខ្លាំងៗទៀតផង ប៉ុន្តែម្ចាស់អាជីវកម្ម បានចេញមកសុំទោស និងជួយសម្រួលដោះស្រាយ បញ្ហានេះទៀតផង។
ក្រោយពីបានបញ្ចេញវីដេអូអប់រំនេះ តាមរយៈអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីសណ្ដាប់ធ្នាប់ ចរាចរណ៍សាធារណៈ ក៏ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ឲ្យមានភាពកាន់តែប្រសើរឡើងផងដែរ។
ខាងក្រោមនេះ ជាវីដេអូអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង១នាទី ស្ដីពីសណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈ៖