ប្រកាសតែងតាំង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងមន្ដ្រី៧នាក់ផ្សេងទៀត ព្រឹកថ្ងៃនេះអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រកាសឲ្យកាន់មុខតំណែងជាផ្លូវការ
30-08-2017 11:14
(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងផ្លាស់ប្តូរ តែងតាំងនាយរងខណ្ឌ នាយផ្នែក និងនាយរងផ្នែក ៧នាក់ផ្សេងទៀត។
លោក អ៊ុំ វណ្ណសុភៈ ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ជំនួសលោក វង់ សុកសិរី ដែលត្រូវទៅបម្រើការងារជា ប្រធាននាយកដ្ឋានរដ្ឋបាលផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋបាលព្រៃឈើ។
លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់មន្រ្តីដែលត្រូវចូលកាន់តំណែងថ្មី នៃអង្គភាពមួយនេះ ត្រូវជំរុញល្បឿនការសហការ នៃការងារជាមួយស្ថាប័ន ឬអង្គភាពនានាឲ្យបានល្អប្រសើរ បង្កើនទប់ស្កាត់ និងបង្រ្កាប រាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជាការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកើតមានការកាប់បំផ្លាញព្រៃឈើ សត្វព្រៃ ឲ្យប្រកបដោយប្រសិទ្ធភាព និងគុណភាព ឲ្យសមជាមន្រ្តីអនុវត្តច្បាប់ ពិសេសយកស្នាដៃល្អៗ ជូនអង្គភាព ជូនប្រជាជន និងសង្គមជាតិ ដើម្បីឆ្លើយតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕