Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីវ័យក្មេងម្នាក់ប្រកាសស្វែងរកអ៊ុំប្រុស ដែលបានសតិមិនគ្រប់វង្វេងបាត់ពីផ្ទះ នៅម្តុំចំការព្រីង ជិតវត្តសំរោងអណ្តែត មិនដឹងទៅណា!

29-08-2017 22:41

(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់ ដែលមានឈ្មោះក្នុង Facebook ថា «Sreyka Lim» បានសរសេរបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួន ដោយប្រកាសស្វែងរកអ៊ុំប្រុសរបស់ខ្លួន ដែលមានសតិមិនគ្រប់ (មានរូបរាង និងភិនភាគដូចក្នុងរូប) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញ នៅម្តុំចំការព្រីង ជិតវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីវ័យក្មេងដដែលបានបញ្ជាក់ថា នៅថ្ងៃបាត់ខ្លួនកាលពីថ្ងៃម្សិលមិញ អ៊ុំប្រុសរបស់ខ្លួន ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោកីឡាពណ៌ក្រហម អត់ពាក់ស្បែកជើង ហើយសក់របស់គាត់ទើបកាត់ថ្មី។ ប្រសិនបងប្អូនណា ដែលបានឃើញបុរសវ័យចំណាស់ ដែលមានភិនភាគដូចរូបនេះ សូមទំនាក់ទំនងទៅស្ត្រីឈ្មោះ Sreyka Lim តាមរយៈទូរស័ព្ទលេខ ០៨៧ ៩៩៧៧៥៧, ០៩៧ ៤៨៩៩៩៩៧ និង ០៨៧ ៥៩០៤២៤៕