(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, លោក ប៉ា ជេដ្ឋា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធធារ៉ា, លោក ហួន លីហួ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ដចេញសេចក្ដីជូនដំណឹង សម្រេចទូទាត់ និងកាត់សងប្រាក់ដែលបង់លើស ជាមួយថ្លៃទឹកប្រើប្រាស់ក្នុងខែបន្ទាប់
២៖ តុលាការខេត្តកណ្តាល បានចេញដីកាសម្រេចដោះលែង ស្រ្តីលក់ឡេលាបស្បែកតាម Facebook «Love Riya» ហើយនៅរសៀលថ្ងៃនេះ
៣៖ អគ្គនាយកដ្ឋានពន្ធដារប្រកាសថា កាសែត Cambodia Daily មិនដែលបង់ពន្ធសូម្បីតែមួយរៀលសោះ បែរជាចោទរដ្ឋាភិបាលទាំងបំពានថា បិទសិទ្ធសេរីភាពសារព័ត៌មានទៅវិញ, តើទង្វើនេះត្រឹមត្រូវឬទេ ?
៤៖ សម្ដេច ស ខេង ប្ដឹងទៅប្រធានតុលាការកំពូល ឲ្យរំលាយគណបក្សនយោបាយចំនួន៩ ដែលមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ មកក្រសួងមហាផ្ទៃ
៥៖ ឃឹម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី សុទ្ធតែឈ្នះមេដាយមាស ១គ្រឿងដូចគ្នា នៅថ្ងៃបិទបញ្ចប់កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី
៦៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ឃឹម ឌីម៉ា និង ស៊ន សៀវម៉ី ដែលដណ្តើមបានមេដាយមាស នៅ SEA Games
៧៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ព្រមានមិនឱ្យឧត្តមស្នងការអង្គការកំពូលនេះ ប្រៀនប្រដៅកម្ពុជា ដូចកូនក្មេងកាលពីអតីតកាលទៀតឡើយ
៨៖ ឆ្នាំនេះ កម្ពុជានាំចេញស្ករត្នោតជិត៤០០តោន ទៅកាន់ទីផ្សារអន្តរជាតិ, កសិករឡើងត្នោតទទួលចំណូល មធ្យម ៣៤០០ដុល្លារក្នុង១គ្រួសារ!
៩៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រកាសថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨
១០៖ សាលាឧទ្ធរណ៍តម្កល់ទោសអ្នកស្រី ថាក់ ឡានី ១ឆ្នាំកន្លះដដែល ករណីចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី
១១៖ យុទ្ធនាការថ្ងៃទី២៩ ដើម្បីរ៉ៃអង្គាសថវិកា ជួយសាងសងចេតិយបណ្ឌិត កែម ឡី នៅស្រុកសំរោង មិនអាចដំណើរការបាន ព្រោះអភិបាលស្រុកមិនអនុញ្ញាត
* ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំដ៏តក់ក្រហល់មួយ ជុំវិញរឿងកូរ៉េខាងជើង បាញ់មីស៊ីលរំលងប្រទេសជប៉ុន!
២៖ កូរ៉េខាងត្បូង «ធ្វើសមយុទ្ធទម្លាក់គ្រាប់បែករាប់តោន និងព្រមានរួមដៃជាមួយអាមេរិក សងសឹក កូរ៉េខាងជើង» ក្រោយមានការបាញ់មីស៊ីលរំលងជប៉ុន!
៣៖ មេដឹកនាំអាមេរិក និងជប៉ុន៖ «វាមិនជាពេលសាកសមឡើយ ក្នុងការចរចាជាមួយកូរ៉េខាងជើង» ដូច្នេះមានតែការដាក់សម្ពាធបន្ថែម!
៤៖ រាជរដ្ឋាភិបាលថៃបង្ហើបថា «ពុំទាន់មានគំរោងលុបចោលសុពលភាព លិខិតឆ្លងដែនលោកស្រី យីងឡាក់ នោះឡើយ»
៥៖ មហាយក្សចិន រំលឹកខ្លាំងៗដល់សហរដ្ឋអាមេរិក កុំឲលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ៕