(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ-អន្ដរជាតិ ៨កញ្ញា សម្រាប់ឆ្នាំ២០១៧នេះ។
ក្នុងសារលិខិតចំនួន៤ទំព័រ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពីឆន្ទះ និងឧព្វហេតុក្នុងការបន្ដលើកកម្ពស់ការងារអក្ខរកម្ម និងជំរុញមនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ រួមគ្នាលើកកម្ពស់ការងារនេះ ឲ្យកាន់តែល្អប្រសើរដើម្បី ឧត្តមប្រយោជន៍ របស់កម្ពុជាយើង និងមនុស្សជាតិទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ឆ្នាំនេះកម្មវិធីអក្ខរកម្មបានអនុវត្តន៍ ដោយបើកថ្នាក់រៀនអក្ខរកម្ម នៅតាមរោងចក្រចំនួន៦ ធ្វើឲ្យបងប្អូនកម្មករ កម្មការិនីទទួលបានការរៀនសូត្រ ចេះទាំងអក្សរ ចេះទាំងលេខ និងថែមទាំងបង្កឱកាស ធ្វើការងារឲ្យប្រសើរឡើងតាមរយៈការចេះគណនាលេខ ស្គាល់លេខគណនី ការវាស់ផលធៀប និងបរិមាណដែលជាមូលដ្ឋានគ្រិះ សម្រាប់អាជីពការងារប្រចាំថ្ងៃ មានប្រាក់ចំណូលខ្ពស់ ធ្វើឲ្យជីវភាពប្រសើរឡើង និងជាប្រយោជន៍ដល់ម្ចាស់រោងចក្រផងដែរ»។
សូមអានខ្លឹមសារលម្អិត នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ខាងក្រោមនេះ៖