ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា តំណាងកម្មករជាង៧០ម៉ឺននាក់ ចេញសេចក្តីថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន រឿងអន្តរាគមន៍ និងដោះស្រាយបញ្ហាមួយចំនួនជូនកម្មករ
29-08-2017 14:31
(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករជាង៧០ម៉ឺននាក់នៅទូទាំងប្រទេស បានចេញសេចក្តីថ្លែងការណ៍អរគុណ ដល់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ និងបានដោះស្រាយបញ្ហាមួយចំនួនជូនដល់ក្រុមកម្មករ-កម្មការិនី ដើម្បីឲ្យជីវភាពរបស់ពួកគេ កាន់តែមានភាពប្រសើរខ្លាំងឡើង។
លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ថា «យើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU ដែលមានសហភាពចំនួន១០ សហព័ន្ធសហជីពចំនួន៧៣ អង្គការចំនួន២ និងសមាគមចំនួន៤ តំណាងឲ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា សូមសម្តែងនូវភាពរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធីសំណេះសំណាល ជាលើកទី២ ជាមួយបងប្អូនកម្មករនិយោជិត និងតំណាងកម្មករដូចជាប្រធានរដ្ឋបាលប្រធានផ្នែក និងមេក្រុមមកពីរោងចក្រផ្សេងៗគ្នាចំនួន៤,៤០៣ នាក់នៅមជ្ឈមណ្ឌលកោះពេជ្រកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ»៕