(ពោធិ៍សាត់)៖ លោកវរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបទល្មើសព្រៃឈើប្រភេទប្រណិតធ្នង់ជិត២០០ដុំ ប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធីទៀតហើយ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាតើ។

ប្រតិបត្តិការខាងលើបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ត្រី ចាន់ សុខា បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបានធ្វើការបង្រ្កាបឈើប្រភេទប្រណិតធ្នង់ចំនួន១៩៥ដុំ។

លោកវរសេនីយ៍ត្រី មេបញ្ជាការបានបន្តទៀតថា វត្ថុតាងឈើប្រភេសប្រណិតធ្នង់ទាំងអស់ បានប្រគល់មន្រ្តីជំនាញជាបណ្ដោះអាសន្ន រក្សាទុកនៅកន្លែងដដែលសិនរងចាំបន្តនីតិវិធីនៅថ្ងៃស្អែកទៀត៕