(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសថា ខ្លួននឹងបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែសីហា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧តទៅ តាមប្រព័ន្ធធនាគារ កាណាឌីយ៉ា រាជធានីភ្នំពេញ និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។

សេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះថា បានបញ្ជាក់ថា ចំពោះការបើកប្រាក់របបសន្តិសុខសង្គម ប្រចាំខែសីហា ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវភ្ជាប់មកជាមួយសៀវភៅ គណនី និងអត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរ ឬកាតអេធីអ៉ឹម នៅតាមទូអេធីអ៉ឹម របស់ធនាគារដៃគូ ខាងលើនៅទូទាំងប្រទេស។

គួរកត់សំគាល់ថា ជារៀងរាល់ខែ បេឡាជាតិអតីតយុទ្ធជន បានគិតគូបើកប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅសប្តាហ៍ទី៣ និងយ៉ាងយូរបំផុត នៅសប្តាហ៍ទី៤ នៃខែនីមួយៗ។

សូមអានសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន៖