(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សានៅវត្តពិភទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង និងវត្តសារាវ័ន្តតេជោ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ការប្រគេនទេយ្យទាន ដល់ព្រះសង្ឃ ដែលក្នុងរួមមាន៖ ទានវស្សា, ទឹកក្រូច, មី, ផ្លែឈើ, អង្ករ, ទឹកសុទ្ធ, ភេសជ្ជៈ និងងបច្ច័យមួយចំនួន ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះមន្ត្រីរាជការក្រោម ឱវាទក្រសួងទាំងអស់ឲ្យទទួលបានសេចក្តីសុខ និងសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
សូមជម្រាបថា គិតមកដល់ថ្ងៃនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដង្ហែយកទានវស្សាប្រគេនព្រះសង្ឃ ដែលគង្គចាំព្រះវស្សា សរុបចំនួន៩៩គូរហើយ សម្រាប់រដូវកាលឆ្នាំនេះ៕