(កណ្ដាល)៖ ​ដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានកិត្តិយសក្រុមយុវជនខ៤ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ លោក ណុប រ័ត្ននិមល ទីប្រឹក្សា​ក្រុមយុវជន​ ខ៤ និងលោកស្រី អោម រចនី អនុប្រធានប្រតិបត្តិ ព្រមទាំង​សមាជិក សមាជិកា បាននាំយកសម្ភារៈ និងថវិកា​ដែលជាអំណោយ​របស់សម្តេច​តេជោ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត​ ចំនួន១៤គ្រួសារ​​​ ស្ថិតក្នុងឃុំដើមប្ញស ស្រុកកណ្តាលស្ទឹង​។

​ ក្នុង​ឱកាសនោះ លោក ណុប រ័ត្ននិមល ​ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុន​ហៀង​ និងភរិយា​ ផ្ញើជូនដល់ប្រជាពលរដ្ឋ​ផងដែរ។

ក្រៅពីនេះ ក្រុមយុវជន ខ៤ ​បានរៀបរាប់ពីការ​អភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ​ដែលមានសម្តេច​តេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ដ្រី ​ដែលរក្សាបាននូវស្ថេរភាព​ និងសន្តិសុខសង្គម បានយ៉ាងល្អ​ប្រសើរ​ ជាពិសេស​សម្តេច​​ តែងយកចិត្តទុកដាក់អំពីសុខទុក្ខ​ និងមិនឲ្យប្រជាពលរដ្ឋណាម្នាក់​ អត់ឃ្លាននោះឡើយ៕