(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យនេះ បណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះ «កូនខ្មែរ» បានបន្តទម្លាយឯកសារសំខាន់ៗពាក់ព័ន្ធផែនការធ្វើបដិវត្តពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន។ បណ្តាញទំនាក់ទំនងសង្គមនេះបានទម្លាយខ្លឹមសារទាំងស្រុងថា៖ «ស្នេហានយោបាយដើម្បីសំរេចផែនការធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរដ្ធាភិបាលលោកហ៊ុន សែន?»
«ប្រភពពត៌មានពីក្រុមអ្នក ប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់បានទំលាយឲ្យដឹងថា ផែនការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានគេចងក្រងចាក់ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ។ វាមិនមែនគ្រាន់តែជាការឃុបឃិតរវាងបរទេសនិងខ្មែរ (Conspiracy Theory) ដោយមានការលូកដៃយ៉ាងជ្រៅពីមហាអំណាចអាមេរិកដូចកាលពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាផែនការដ៏ធំនេះត្រូវបានពង្រឹងបន្ថែមដោយ ទំនាក់ទំនាក់ស្នេហាផ្សារសាច់ឈាមយ៉ាងស្អិតល្មួតថែមទៀត រវាងពួកចារកម្មបរទេសជាមួយក្រុមគ្រួសារបក្សប្រឆាំងនៅកម្ពុជា។
មានភស្តុតាងស៊ីសង្វាក់គ្នាយ៉ាងល្អដែលអាចពន្យល់បានច្បាស់លាស់អំពីផែនការដ៏ល្អិតល្អន់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការរៀបចំបណ្តាញ បដិវត្តពណ៌នៅកម្ពុជាដោយរាប់បញ្ចូលទាំងទំនាក់ទំនងស្នេហាទៀតផង។ ជាក់ស្តែងភ្នាក់ងារចារកម្ម CIA និងជាមន្ត្រីស្ថានទូតអាមេរិកទទួលបន្ទុកកិច្ចការ នយោបាយប្រចាំកម្ពុជាឈ្មោះ Sam Downings គឺជាសង្សាររបស់ កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។
ទំនាក់ទំនងស្នេហារវាងកូនស្រីមេបក្សប្រឆាំង ដែលមានតួនាទីជាមន្ត្រីនយោបាយរបស់បក្សសង្គ្រោះជាតិថែមទៀតនោះ អាចហៅថា ជាស្នេហានយោបាយ (Political Wedding - Marriage Politique) ដើម្បីឃុបឃិតគ្នាកាន់តែស៊ីជម្រៅឈានទៅសម្រេចផែនការ ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំនាយករដ្ឋមន្រ្តី ហ៊ុន សែន?
ចំណែកកូនស្រីលោក កឹម សុខា ម្នាក់ទៀតឈ្មោះ កឹម សាម៉ាធីតា (Kem Samathida) ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឈ្មោះ Geoffrey Cain ដែលជាភ្នាក់ងារចារកម្មរបស់អាមេរិកបង្កប់ខ្លួន ធ្វើជាអ្នកកាសែតឯករាជ្យ ហើយធ្វើសកម្មភាពជាសំងាត់នៅក្នុងប្រទេសកម្ពុជា។ Geoffrey Cain ធ្លាប់ទទួលជោគជ័យក្នុងការផ្តួលរំលំលោកស្រី ប៉ាក់ ហ្គន់ហេ ( Park Geun Hye ) នៅកូរ៉េខាងត្បូង។
ក្រៅពីទំនាក់ទំនងស្នេហា និងផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅរបស់កូនស្រីលោក កឹម សុខា ទាំងពីរជាមួយភ្នាក់ងារចារកម្មអាមេរិកដោយផ្ទាល់ ក៏នៅមានភ្នាក់ងារចារកម្ម និងអង្គការ NGO របស់អាមេរិកជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងផែនការផ្តួលរំលំដ៏ធំមួយនេះ។ ជនជាតិអូស្ត្រាលីឈ្មោះ James Ricketson ដែលជាអ្នកនិពន្ធ និងផលិតខ្សែភាពយន្ត ដែលបានធ្វើចារកម្មនៅកម្ពុជាជាយូរឆ្នាំហើយនោះ ក៍បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងគឃ្លើន ជាពិសេសក្នុងពេលដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ ដោយជនជាតិអូស្ត្រាលីរូបនេះបានឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី ថតយករូបភាព សកម្មភាពឃោសនារបស់គណបក្សសង្រ្គោះជាតិ ដើម្បីបំភ័ន្តសាធារណ:មតិ។
ចំណែកអង្គការ CANVAS ជ្រកក្រោមស្លាក IRI ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា ផងដែរនោះ ហើតាមរយៈនេះក៏បានបញ្ចូលមនុស្សជំនាញរបស់ខ្លួន មកកម្ពុជារៀបចំចាត់ចែងអនុវត្តគម្រោងការ ធ្វើបដិវត្តពណ៌ជាពិសេសគឺ Jackson Cox ដែលត្រូវបានអាមេរិកចាត់បញ្ជូនមកឱ្យធ្វើជាប្រធាន IRI ប្រចាំនៅកម្ពុជាក្នុងឆ្នាំ២០០៤ដោយមានការសហការជាមួយលោក កឹម សុខា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។
Jackson Cox ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយអាមេរិក បានជ្រើសរើសយកលោក កឹម សុខា សម្រាប់ធ្វើកិច្ចការឈានទៅសម្រេចផែនការផ្តួល រំលំរដ្ឋាភិបាលលោក ហ៊ុន សែន ដោយប្រើបដិវត្តន៍ពណ៌។ ដើម្បីផ្តល់ទំនុកចិត្តកាន់តែខ្លាំងចំពោះលោក កឹម សុខា អង្គការ IRI ដែលមានលោក Jackson Cox ជាប្រធានក៏បានរៀបចំឱ្យកូនស្រីរបស់ កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាម៉ាធីតា ទៅរស់នៅនិងបន្តការសិក្សានៅអាមេរិក។
Jackson Cox (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៤-២០០៦) និង Lazar Antonic (ប្រធាន IRI ប្រចាំកម្ពុជា ពីឆ្នាំ២០០៦-២០០៧) គឺនៅបន្តអនុវត្ត នូវផែនការផ្តួលរំលំរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែនដដែលហើជាក់ស្តែង នៅចុងខែសីហា ឆ្នាំ២០១៣ អង្គការ CANVAS បានទៅបង្រៀនថ្នាក់ដឹកនាំ និងសកម្មជន CNRP ដល់ទីស្នាក់ការបក្សប្រឆាំងតែម្តងអំពីយុទ្ធសាស្រ្ត និងយុទ្ធវិធីធ្វើបាតុកម្ម និងកុប្បកម្ម។ លើសពីនេះ អង្គការមួយនេះក៏ជាអ្នកផ្តល់គំនិត ល្បិចនិងធនធានហិរញ្ញវត្ថុដល់ CNRP ដើម្បីប្រមែប្រមូលកម្លាំងគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលបន្ថែមទៀតក្នុងគោលដៅជួយជំរុញឲ្យ CNRP មានថាមពលគ្រប់គ្រាន់ ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន ដូចជាការផ្តល់ថវិកាចំនួន 390.000 US$ ដើម្បីជួយ CNRP ក្នុងការរៀបចំផែនការ និងចាត់តាំងអនុវត្តយុទ្ធសាស្រ្ត ចងក្រងបណ្តាញជាមួយអង្គការសង្គមស៊ីវិល និងយុវជន នេះបើយោងតាមប្រភពបណ្តាញស្រាវជ្រាវ នៅក្រៅប្រទេស ដែលបានបញ្ជាក់យ៉ាងច្បាស់។
ក្នុងការរៀបចំគម្រោងបន្តអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាល នាយករដ្ឋមន្រ្តី ហ៊ុន សែន នេះដែរ Jackson Cox និងលោក កឹម សុខា បានណាត់ជួបគ្នាជាសម្ងាត់ នៅទីក្រុងបាងកក ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧។
ទាំងនេះគឺជាផែនការដ៏ធំមួយដែលពួកបរទេស ឃុបឃិតជាមួយបក្សប្រឆាំងនៅកម្ពុជា ក្រោមការជួយជ្រោមជ្រែង និងលូកដៃយ៉ាងជ្រៅពីសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន តាមរយៈចលនាបដិវត្តន៍ពណ៌។ ការរៀបចំផែនការដ៏ធំ និងយ៉ាងយូរនេះឡើងពីព្រោះពួកគេយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរតាមសន្លឹកឆ្នោតមិនអាចផ្តួលនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ។ ដូច្នេះស្នេហានយោបាយក៏ជាចំណែកដ៏សំខាន់មួយទៀត ក្នុងផែនការឃុបឃិតដ៏ធំមួយនេះហើយទំនាក់ទំនងស្នេហានេះគឺមិនមែនជារឿងចៃដន្យឡើយ។
ប្រភពពត៌មានពីក្រុមអ្នកប្រជាធិបតេយ្យសេរីជឿនលឿននៅតៃវ៉ាន់បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាមេរិកគឺ «ចងញាតិមានប្រសិទ្ធភាព ជាងចងមិត្ត» ។
ចាំមើលតើរដ្ឋាភិបាលភ្នំពេញគួរ មានវិធានការបែបណាដើម្បីការពារអធិប្បតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជាចំពោះបញ្ហាបរទេសចូលមកធ្វើចារកម្ម ក្នុងទឹកដីខ្មែរ ហើយនិងការឃុបឃិតមិនអាចប្រកែកបាន រវាងចារកម្មបរទេសជាមួយបក្សប្រឆាំង CNRP នេះ?»