(ឡាវេហ្គាស)៖ កីឡាករជើងខ្លាំងសញ្ជាតិអាមេរិក Floyd Mayweather បន្តប្រវត្តិមិនចាញ់ដដែលក្នុងការឡើងសង្វៀន លើកទី៥០ តាមរយៈឈ្នះគូប្រជែងរបស់សាធារណរដ្ឋអៀរឡង់ Conor McGregor អោយបោះបង់ការប្រកួតក្នុងទឹកទី១០ ទើបបញ្ចប់ មុននេះបន្តិចនៅទីក្រុង Las Vegas សហរដ្ឋអាមេរិក និងដណ្តើមបានខ្សែក្រវាត់មិត្តភាព WBC ផងដែរ។
ក្នុងការប្រកួតចំនួន ១២ទឹកពេញ កីឡាករដែលកំពុងកាន់កាប់ខ្សែក្រវាត់ពិភពលោក WBC វ័យ៤០ឆ្នាំ Floyd បានប្រើកណ្តាប់ដៃវាយយ៉ាងសន្ធាប់ទៅលើកីឡាករវ័២៩ឆ្នាំ មកពីក្បាច់គុនចម្រុះ UFC, McGregor ចាប់តាំងពីទឹកទី៥ និងផ្តួលកីឡាករវ័យ២៩ឆ្នាំអោយបោះបង់ការប្រកួតនៅទឹកទី១០។
ក្នុងជំនួបប្រកួតលើកទី១រវាងជើងខ្លាំងទាំងពីរនេះដែរ Floyd Mayweather ទទួលបានខ្សែក្រវាត់មិត្តភាព WBC ១គ្រឿង អមដោយទឹកប្រាក់ ៣០០លានដុល្លារ និង Conor McGregor ទទួលបាន ១០០លានដុល្លារដែលជាតម្លៃខ្លួន ត្រូវបានកំណត់រួចហើយមិនគិតពីលទ្ធផល ឬចាញ់ឡើយ។ នេះបើយោងតាម BBC របស់អង់គ្លេស៕