(ឡាវេហ្គាស)៖ ជំនួបប្រដាល់សកល រវាងជើងខ្លាំងវ៉ៃមិនដែលចាញ់ Floyd Mayweather ទល់នឹង Conor McGregor ដណ្តើមខ្សែក្រវាត់មិត្តភាពអន្តរជាតិ WBC ចាប់ផ្តើមហើយនៅសហរដ្ឋអាមេរិក។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅលើសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ អាមេរិក នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ មានទឹកប្រាក់សរុបរហូតដល់ទៅ ៤០០លានដុល្លារ និងខ្សែក្រវាត់ WBC មានដាំពេជ្រ និងត្បូងសម្រាប់ជំនួបលើកទី១រវាងខ្លាកំណាចនេះផងដែរ៕