(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំក្តឿងរាយ-ឃុំជាខ្លាង រួមជាមួយសហការី និងគណៈកម្មាធិការបក្សភូមិ-ឃុំ យុវជនឃុំក្តឿងរាយ និងឃុំជាខ្លាង បានចុះអនុវត្តកិច្ចការមួយចំនួន ក្នុងមូលដ្ឋានរបស់ខ្លួន និងណែនាំឲ្យក្រុមការងារបង្កើនសកម្មភាពបន្ថែមទៀត។
ការចុះត្រួតពិនិត្យរបស់ លោក ចាន់ វ៉ាន់ធឿន នៅឃុំជាខ្លាង បន្ទាប់ពីបញ្ចប់ការងារនៅទីស្នាក់ការបក្ស លោក និងសហការី បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលក្រីក្រលំបាកចំនួន២៥គ្រួសារ និងសកម្មជនមានជំងឺចំនួន២នាក់ ដោយនាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនធំ រួមមានក្នុង១គ្រួសារទទួលបាន អង្ករ១បាវ, ភួយ១, មុង១, ប៊ីចេង១គីឡូក្រាម, មី១កេស, អំបិល១គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ស្ករស១គីឡូក្រាម, សាប៊ូទឹក១ដប និងថវិកាមួយចំនួនទៀត។
ដោយឡែក នៅឃុំក្តឿងរាយ លោក រួមជាមួយគណៈ កម្មាធិការបក្សភូមិ-ឃុំក្តឿងរាយ បានបន្តចុះត្រួតពិនិត្យការជួសជុលកែលំអរ ទីស្នាក់បក្សឃុំដែលមានសភាពចាស់ទ្រុឌទ្រោម។
ជាការណែនាំ លោក ចាន់ វ៉ាន់ធឿន បានប្រាប់ទៅក្រុមការងារមូលដ្ឋានថា ត្រូវបង្កើនសកម្មភាពចុះជួយពលរដ្ឋ ហើយនៅពេលពលរដ្ឋមានកង្វះខាត និងមានបញ្ហាអ្វីនោះ ត្រូវរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេល៕