(ភ្នំពេញ)៖ The Steak Kitchen (ដឹ ស្ដេក ខិតឈិន) ពិតជាអស្ចារ្យមែន មានវត្ដមាននៅលើទីផ្សារកម្ពុជា មួយរយៈពេលសោះ តែទទួលបានការគាំទ្រខ្ពស់ ពីអតិថិជន ជាតិ និងអន្ដរជាតិ ដោយពេលនេះ បានបើកសម្ពោធទីតាំងទី២របស់ខ្លួនហើយ កាលពីយប់ថ្ងៃទី២៥ ខែសីហា ។
លោក លឹម ឬទ្ធី ម្ចាស់ហាង The Steak Kitchen បានថ្លែងថា «ភោជនីយដ្ឋានរបស់យើង មានសាច់ស្ដេក បែបទំនើបពីបរទេស ដូចជា ស្ដេកសាច់គោក ស្ដេកសាច់ជ្រូក ស្ដេកសាច់មាន់ ស្ដេកត្រីដូរី និងស្ដេកត្រី សាលមុន ដែលចម្អិនដោយ មេចុងភៅមកពីប្រទេសថៃពិតៗ ដែលប្រកបដោយរសជាតិ ឈ្ងុយឆ្ងាញ់ពិសា និងគុណភាពខ្ពស់» ។
លោកបន្ដថា «ហើយសម្រាប់ The Steak Kitchen ទីតាំងសាខាផ្សារមាន់អាំងនៅ ខណ្ឌទួលគោកនេះ គឺជាទីតាំងទី២ ដែលទីហាង១ គឺស្ថិតនៅ ផ្សារទំនើប សុវណ្ណា ជាន់ទី៥ ហើយហាងយើងទាំងពីរនេះ បានផ្ដោតលើការយក ចិត្ដទុកដាក់ជាពិសេស លើសុខភាព និងរសជាតិសម្រាប់ អតិថិជនខ្លួន ដែល សាច់គោ និងសាច់ជ្រូកនាំចូលពីបរទេស ជាប្រភេទ សត្វដែលគេចិញ្ចឹម យកសាច់ ដែលផ្ដល់ នូវសភាពទន់ និងឈ្ងុយឆ្ងាញ់ មូលហេតុនេះហើយ បានជាយើងទទួលបានគាំទ្រខ្ពស់ពីអតិថិជន»។
ម្ចាស់ហាង The Steak Kitchen បានឲ្យដឹងថា កាន់តែពិសេស The Steak ត្រូវបានផ្សំគ្រឿងតាម រូបមន្ដដើមពិសេស ពីសហរដ្ឋអាមេរិក ក្រោមដៃចំណាន ពីចុងភៅ មួយក្រុមពីប្រទេសថៃ ដែលមានបទពិសោធន៍ ខ្ពស់ជាយូរឆ្នាំ អនាម័យខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ដ ។ ហើយក្នុងឱកាសបើកសម្ពោធនៅទីតាំងថ្មី នឹងមានការបញ្ចុះតម្លៃរហូតដល់ ២០% ចាប់ពីថ្ងៃនេះ រហូតដល់ដើមខែកញ្ញា ខាងមុខនេះ ជាមួយនិងMenu ម្ហូបសាច់ស្ដេក នូវ ចំនួនច្រើនជម្រើស បន្ថែមខុសប្លែកពីទីតាំងទី១ផងដែរ។
តោះ! ចាំអីទៀត អញ្ជើញទៅពិសា ទាំងអស់គ្នាណា!