Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់នៅខេត្តព្រះវិហារ និងថ្នាំញៀន៦១កញ្ចប់ ត្រូវបានកម្លាំងនគរបាលបង្ក្រាប

26-08-2017 13:59

(ព្រះវិហារ)៖ ជនជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋានស្រុករវៀង ធ្វើការចុះបង្ក្រាបបាន រួមជាមួយវត្ថុតាងថ្នាំញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។

លោកឧត្តមសេនីយ៌ត្រី យិន ចំណាន ស្នងការនគរបាល ខេត្តព្រះវិហារ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះថា ជនសង្ស័យដែលសមត្ថកិច្ច
ឃាត់ខ្លួនមានឈ្មោះ ហាក់ វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

លោកស្នងការខេត្ត បានបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន គឺជាមុខសញ្ញាដ៏សកម្ម ក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ មុននិងឃាត់ខ្លួន បានលោកបានបញ្ជាឲ្យ
កម្លាំងឃ្លាំមើលតាមដានជាប្រចាំ ដោយមិនមានការធ្វេសប្រហែសឡើយ រហូតឈានទៅដល់ការឃាត់ខ្លួនតែម្តង។

ក្នុងនោះធ្វើការដកហូតបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីនក្រាមសថ្លា១កញ្ចប់ធំ និង៦០កញ្ចប់តូច ស្មើនិង១១១.៥៩ក្រាម ម៉ូតូ១គ្រឿង ទូរស័ព្ទ៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ
ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕