(ភ្នំពេញ)៖ ទូរទស្សន៍ LG OLED ត្រូវបានសមាគមរូបភាព និងសំឡេងអ៊ឺរ៉ុប (EISA) ឲ្យឈ្មោះថាជាទូរទស្សន៍ OLED ដ៏ល្អបំផុត នេះជាជ័យជម្នះ៥ឆ្នាំជាប់គ្នា សម្រាប់បច្ចេកវិទ្យា OLED របស់ LG ។
ទូរទស្សន៍ដំបូងគេរបស់ LG ដែលឈ្នះពានរង្វាន់ EISA OLED TV 2017-2018 គឺទូរទស្សន៍ OLED ម៉ូដែល (OLED65E7) ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះគុណភាពរូបភាពដ៏ល្អឥតខ្ចោះនិង Wide Angle យ៉ាងធំទូលាយ។
ពានរង្វាន់ EISA ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមចៅក្រម ផ្នែកសម្រួលពីទស្សនាវដ្តីសំឡេង ដែលមានឥទ្ធិពល (AV) ដែលមានមូលដ្ឋាននៅបណ្តាប្រទេសអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី។ ការវិនិច្ឆ័យផ្អែកលើបច្ចេកវិទ្យាការ នៃការរចនានឹងការច្នៃប្រឌិតខ្ពស់។
សម្រាប់ទូរទស្សន៍ LG ស៊េរីផ្សេងទៀត ដែលបានទទួលស្គាល់នៅក្នុងកម្មវិធី EISA AWARDS គឺ LG SUPER UHD TV (model 55SJ850V)។ លក្ខណៈពិសេសរបស់ LG SUPER UHD TV មានដូចជា៖ ពណ៌ដែលមានភាពច្បាស់ល្អ រូបភាពផ្ដុំជ្រុងធំដែលជំរុញដោយបច្ចេកវិទ្យា LG’s Nano Cell™ នង បំពាក់ទៅដោយ webOS 3.5។ LG SUPER UHD TV ក៏បានបំពាក់ទៅដោយបច្ចេកវិទ្យា Active HD ដែលធ្វើឱ្យឈុតឆាកទាំងអស់មានភាពរស់រវើកមកពីគ្រប់ជ្រុងជ្រោយទាំងអស់។
លើសពីនេះទៀត LG Sound Bar (ម៉ូដែល SJ9) ក៏បានទទួលពានរង្វាន់ EISA Sound bar 2017-2018 លើការរចនាយ៉ាងឆើតឆាយរបស់វា ជាមួយនិងសម្លេងច្បាស់ល្អ តាមរយៈការបំពាក់ទៅដោយបច្ចេកវិទ្យា Dolby Atmos ។ ជាមួយនឹង Dolby Atmos សំឡេង អាចមានប្រភពចេញពីកន្លែងណាមួយនៃ dimensional space ទាំងបី។
លោក Brian Kwon ប្រធានក្រុមហ៊ុន LG Home Entertainment បានលើកឡើងថា ក្រុមហ៊ុន LG សូមអរគុណដល់សមាជិក នៃគណៈកម្មធិការពានរង្វាន់ EISA ដែលបានវិនិច្ឆ័យ និងទទួលស្គាល់ជាថ្មីម្តងទៀតលើបច្ចេកវិទ្យា OLED និង ឧបករណ៍កម្សាន្តរបស់យើង។
លោក Brian Kwon ក៏បានបន្តទៀតដែរថា ទូរទស្សន៍ OLED យើងនិងនៅតែបន្តជាអ្នកដឹកនាំនៅក្នុងទីផ្សារ premium TV ជាមួយនិងផលិតផលដែលទទួលស្គាល់សម្រាប់បច្ចេកវិជ្ជាល្អឥតខ្ចោះ រូបផាពភាពច្បាស់ល្អ និងរស់រវើក៕