Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ប្រកាសមុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ទសភា និងអធិការកិច្ចរាធានីភ្នំពេញ

25-08-2017 20:10

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ប់សារិន ប្រធាន ក្រុមប្រឹក្សារាជធានី នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧ នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំងមុខតំណែង លោកស្រី សុខ សុភារ៉េត ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ដែលបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ឋសភា និងអធិការកិច្ចរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី ដែលបានទៅទទួលភារកិច្ចថ្មី ជាអភិបាលរងរាជធានី។

ពិធីប្រកាសនេះក្រោមអធិបតី លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ឋសភា និងអធិការកិច្ច។

លោកអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ស្វាគមន៍ ចំពោះលោករដ្ឋលេខាធិការក្រសួង ដោយបានធ្វើរបាយការណ៍មួយចំនួន ដែលរដ្ឋបាលរាជធានីកំពុងបានអនុវត្ត និងកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន និងការងារការពារសន្តិសុខសាធារណៈជូ នប្រជាពលរដ្ឋក្នុងនោះ ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសក្នុងខណៈនោះ លោកស្រី សុខ សុភារ៉េត បានប្តេជ្ញាចិត្តនិងយកអស់ពីកំលាំងកាយចិត្តស្មារតី និងឆន្ទៈមុតមាំសាមគ្គីផ្ទៃក្នុង អោយបានល្អដែលជាកត្តាមួយនាំ មកជោគជ័យនិងសំរេចការងារជូនរដ្ឋបាលរាជធានីក៏ដូចជាក្រសួង រាជរដ្ឋាភិបាលអោយបានជោគជ័យ។

លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការតំណាង លោកស្រីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភា ព្រឹទ្ឋសភា និងអធិការកិច្ចបានផ្តាំផ្ញើ ទៅដល់លោកស្រី សុខ ភារ៉េត ប្រធានមន្ទីរដែលទើបតែងតាំង និងប្រកាសមុខតំណែងត្រូវយកចិត្តទុកដាក់ជាមួយ មន្ទីរអាជ្ញាធរពាក់ព័ន្ឋដើម្បីប្រសិទ្ឋការងារធានាជូនប្រជាពលរដ្ឋ។

លោកក៏បានសូមឲ្យ ប្រធានមន្ទីរត្រូវតែបំរើសេវាសាធារណៈ គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយត្រូវចាត់ទុកប្រជាពលរដ្ឋគឺជាចៅហ្វាយនាយរបស់មន្ត្រីរាជការ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅក្នុងការរស់នៅក្នុងសង្គម៕