(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, លោក ប៉ា ជេដ្ឋា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធធារ៉ា៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ CNRP ចេញសេចក្តីថ្លែងការណ៍ជុំវិញការបិទ NDI និងស្ថាប័នព័ត៌មាន ខណៈអ្នកនាំពាក្យ CPP អះអាងថា នេះបង្ហាញពីទង្វើបក្សពួកគ្នាឯងយ៉ាងច្បាស់ក្រឡែត

២៖ សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយ ក្រោយរំដោះប្រជានេសាទ ពីការយកពន្ធដូចសម័យមុន

៣៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត សម្របសម្រួលជាមួយម្ចាស់ផ្ទះជួលកុំឱ្យ ដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកើនឡើង នៅឆ្នាំក្រោយ

៤៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធពន្លឿនប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ និយោជិត

៥៖ លោក ខៀវ កាញារីទ្ធ ចាត់ទុកការបង្ហោះរូបលោកជាមួយនារីម្នាក់ នៅលើបណ្តាញសង្គម Facebook ជារឿងមូលបង្កាច់ និងសងសឹក

៦៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញមុខគាំទ្រចំណាត់ការក្រសួងព័ត៌មាន ហើយចាត់ទុកថា ការរិះគន់លើចំណាត់ការនេះគឺជាការបំផ្លើសខុសការពិត

៧៖ តុលាការសម្រេចផ្តន្ទាទោស លោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀល

៨៖ យុទ្ធនាការថ្ងៃទី២៥ ចាប់ផ្ដើមនៅផ្សារត្រពាំងក្រឡឹង, លោក ពេជ្រ ស្រស់ ថ្លែងថា ពលរដ្ឋខកចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការមុន ដែលមិនហ៊ានលះបង់ពេលវេលា ដើម្បីរកថវិកាសាងសង់ចេតិយជូន លោក កែម ឡី

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត «តុលាការថៃប្រកាសចេញដីកាចាប់ខ្លួន លោកស្រី យីងឡាក់ហើយ» ខណៈការប្រកាសសាលក្រម ត្រូវពន្យារដល់ចុងខែកញ្ញា!

២៖ «តុលាការថៃកាត់ទោស អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់ពន្ធនាគារ ៤២ឆ្នាំ» ជាសារព្រមានផ្ញើជូនលោកស្រី យីងឡាក់!

៣៖ កងទ័ពចិន «ធ្វើសមយុទ្ធយោធា កក្រើកភាគខាងជើងប្រទេស» ស្របពេលអាមេរិក-កូរ៉េខាងត្បូង កំពុងលេងល្បែងសង្គ្រាម កំញើញកូរ៉េខាងជើង!

៤៖ សហរដ្ឋអាមេរិកកំពុងពិចារណាថា «គួរផ្តល់សព្វាវុធទំនើបៗឲ្យអ៊ុយក្រែនបន្ថែមទៀត ឬក៏អត់» ខណៈមានការព្រមានថា វានឹងបន្ថែមភាពតានតឹង!

៥៖ សហរដ្ឋអាមេរិក និងប្រទេសប៉ាឡាវ «ព្រមព្រៀងបំពាក់ប្រព័ន្ធរ៉ាដាថ្មី ដើម្បីអង្កេតសកម្មភាពកូរ៉េខាងជើង» គ្រប់វិនាទីតែម្តង! ៕