(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការ នៃទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ទៅកាន់ប្រទេសរុស្ស៊ី។
ទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅប្រទេសរុស្ស៊ី បានធ្វើឡើងនៅ ថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៧។ ក្នុងនោះ លោកទេសរដ្ឋមន្រ្តី ក៏បានចូលរួមកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ លោក Sergey LAVROV រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីផងដែរ។
ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេស ស្តីពីទស្សនកិច្ចនេះ៖