(ភ្នំពេញ)៖ ទូរស័ព្ទចល័ត Motorola បានបើកសម្ពោធជាផ្លូវការជាថ្មី  នៅក្នុងផ្សារទំនើប AEON ដែលមានការដាក់បង្ហាញ រយៈពេល៣ថ្ងៃ ដែលចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ពីម៉ោង៩ព្រឹក រហូតដល់៩យប់។

Motorola បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុន ECI Distribution Co.,Ltd ក្នុងការទទួលសិទ្ធចែកចាយផ្ដាច់មុខទូទាំងប្រទេស។ ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន ECI Distribution Co., Ltd ក៏បានបន្តសហការជាមួយក្រុមហ៊ុន NMKH Limited ក្នុងការទទួលសិទ្ធិលក់បន្ដទៅគ្រប់ហាងទូរស័ព្ទ នៅក្នុងទីផ្សារកម្ពុជា ដើម្បីឲ្យការចរាចរណ៍ទូរស័ព្ទ Motorola មាននៅលើទីផ្សារកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុន បានលើកឡើងថា ទូរស័ព្ទចល័ត Motorola បានធ្វើការឆ្នៃប្រឌិតឡើងនូវបច្ចេកវិទ្យាខ្ពស់ ស្របនូវយុគសម័យបច្ចុប្បន្ន ដើម្បីផ្តល់ជូនភាពងាយស្រួល នឹងកាន់តែប្រសើរ។

តំណាងក្រុមហ៊ុនដដែលរូបនេះ បញ្ជាក់ទៀតថា Motorola បានប្តេជ្ញាចិត្តយ៉ាងមោះម៉ត់ ដើម្បីបង្កើតអ្វីដែលថ្មី ជូនចំពោះអតិថិជនរបស់គេ។ ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញជាងគេ នៅលើពិភពលោក។ ហើយប្រព័ន្ធប្រតិបត្តិការ Android ក៏បាននាំយកមកនូវប្រព័ន្ធអ៊ីនធឺណេត ដែលមានល្បឿនលឿនក្នុង ប្រតិបត្តិការទូរស័ព្ទដៃ នេះហើយជាអ្វី ដែលពួកយើងបានធ្វើឡើងដើម្បីពាំនាំមកជូនអតិថិជននៅលើពិភពលោក ជាមួយនឹងគុណតម្លៃដ៏ពិសេស គុណភាព បទពិសោធន៍ និងការរចនាល្អឯក។

វិស្វកររបស់ Motorola សន្យាថា នឹងបន្ដរស្វែងរកនូវអ្វីថ្មីសម្រាប់ ឱកាសថ្មីៗ ដើម្បីផ្លាស់ប្ដូរនូវជីវិតមនុស្សអោយកាន់តែប្រសើរ។
Motorola ជឿជាក់ថាលក្ខណៈពិសេសថ្មីៗនឹង បច្ចេកវិទ្យាទំនើបៗនៃទូរស័ព្ទដៃចល័ត វានឹងពាំនាំមកនូវប្រជាប្រិយភាព និងបំពេញនូវតម្រូវការ ក្នុងទីផ្សារប្រទេសកម្ពុជា។

នាយកគ្រប់គ្រង Motorola Cambodia បានជឿជាក់យ៉ាងមុតមាំថា បច្ចេកវិទ្យាថ្មីៗរបស់ពួកយើង បានបង្កើតឡើង គឺបានសំរិតសំរាំងឡើងយ៉ាងពិសេស សម្រាប់បំរើជូនអតិថិជន នៅលើទីផ្សារបច្ចុប្បន្ន ។

គួរបញ្ជាក់ផងដែរ Motorola ផ្តល់ជូននូវកម្មវិធីពិសេសៗ ក៏ដូចជាមានការលេងហ្គេមងាយៗដើម្បីឈ្នះរង្វាន់ក្នុងរយៈពេល៣ថ្ងៃ និងការដាក់តាំងបង្ហាញផលិតផលស៊េរីចុងក្រោយបង្អស់ពី Motorola
គួររំលឹកផងដែរ Motorola គឺជាអ្នកបង្កើតទូរស័ព្ទចល័តមានអង់តែនដំបូងគេបង្អស់នៅលើពិភពលោក៕