(ភ្នំពេញ)៖ មុខងារ៦ចលនា ឬ 6 Motion Direct Driv គឺជាមុខងារបោកគក់៦ ចលនាដែលជួយឲ្យការបោកគក់មានលក្ខណៈស្អាតដូចទៅនឹងការបោកដៃ ហើយលាងសម្អាតក្អែល ដែលសិ្អតនៅជាប់សាច់ក្រណាត់បានស្អាតល្អ។
ស្លាបចាត់៣ របស់ធុងបោកគក់វិលឆ្លាស់គ្នា បានយ៉ាងឆាប់រហ័ល និង ធ្វើការបោកគក់ទៅលើសាច់ក្រណាត់ថ្មមៗ ហើយបន្ថែមកម្លាំងបោកគក់ ធ្វើឲ្យក្រណាត់ធ្លាក់ចុះ ទៅខាងក្រាមធុងបោកគក់ ដើម្បីបន្ថែមការប៉ះគ្នារវាងក្រណាត់ និងធុងបោកគក់ ធ្វើអោយសំលៀកបំពាក់កាន់តែស្អាតល្អ មិនធ្វើអោយខូចសាច់ក្រណាត់ ហើយលាងជម្រះសាប៊ូឲ្យបានស្អាតល្អ ព្រមទាំង មិនមានភាពជំពាក់គ្នារវាងសាច់ក្រណាត់ និង សាច់ក្រណាត់ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះជាមួយនឹងបច្ចេកវិទ្យា inverter Direct Drive មានមុខងារសន្សំសំចៃអគ្គីសនី ម៉ូទ័រផ្ដល់សំឡេងស្ងាត់ល្អ និង មានសំលេងរំញ័រតិចបំផុត។ អ្វីដែលកាន់តែពិសេសនោះគឺ គុណភាពធានាទៅលើដុំម៉ូទ័រដែលមានរយៈពេល១០ឆ្នាំទៀតផង។
ដោយសារតែបច្ចេកវិទ្យាដ៏អស្ចារ្យទាំងអស់នេះហើយ ទើបធ្វើអោយម៉ាស៊ីនបោកគក់ LG ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ហើយក៏មានការគ្រាំទ្រពីហាងបោកអ៊ុត សម្លៀកបំពាក់ថែមទៀតផង ព្រោះថាគ្រប់ហាងបោកអ៊ុតទាំងអស់ស្ទើរតែ៩០% ដែលប្រើប្រាស់ម៉ាស៊ីនបោកគក់ LG ។
មិនត្រឹមតែប៉ុណ្ណោះជាមួយនឹងម៉ាស៊ីនបោកគក់ LG ក៏បានបន្ថែមនូវប្រព័ន្ធ Tub Clean ដែលមានមុខងារពិសេស ក្នុងការថែទាំអនាម័យក្នុងការសម្អាតកែ្អល និងក្លិនដែលជាប់នូវក្នុងធុងបោកគក់ ជាមួយប្រព័ន្ធទឹកវិលកួច នៅក្នុងធុងធ្វើឲ្យភាពកខ្វក់រត់ទៅ តាមរន្ធនៅគៀនៗរបស់ធុងសម្អាត ហើយធ្លាក់ចូលទៅក្នុងរន្ធតូចៗនៅខាងក្រោមធុង ធ្វើអោយភាពកខ្វក់នៅក្នុងធុង ត្រូវបានសម្អាតហើយ កំចាត់ចេញនៅពេលដែលបង្ហូរទឹកចេញ វាមានភាពងាយស្រួលដល់លោកអ្នក មិនចាំបាច់លាងធុងដោយខ្លួនឯង គ្រាន់តែចុចលើកម្មវិធី Tub Clean វានិងដំណើរការខ្លួនឯងជាការស្រេច៕