Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់ក្នុងផ្ទះជួលសមត្ថកិច្ចសន្និដ្ឋានថា មកពីផឹកស្រាច្រើនអត់ហូបបាយ

25-08-2017 15:35

(កំពត)៖​ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ មានគេប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ខណៈនគរបាលជំនាញ សន្និដ្ឋានថា ប្រហែលមកពីផឹកស្រាច្រើនលើសកម្រិត និងមិនហូបអាហារ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

នគរបាលជំនាញខេត្តកំពត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពត ឲ្យដឹង ជនរងគ្រោះជាជនបរទេសដែលស្លាប់ក្នុងផ្ទះជួល ឈ្មោះ JOANNES MARCEL ភេទប្រុស កើតថ្ងៃទី៩ ខែ១១ ឆ្នាំ១៩៥០ ជាជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 07AB83279។

នគរបាលជំនាញ បានបន្តថា តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសបានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ទៀបភ្លឺ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ដោយសារជំងឺផ្ទាល់ខ្លួន គឺផឹកស្រាមិនទទួលអារហារ។

ក្រោយពីពិនិត្យលើសាកសពរួច ផែននគរបាលអន្តោប្រវេស្តន៍ខេត្តកំពត ទាក់ទងរកសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃរបស់ពួកគេ៕