(ភ្នំពេញ)៖ ក្រុមហ៊ុន ភ្នំពេញ ហុងដា នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដស៊េរីថ្មី២ម៉ូដែលគឺ ALL NEW HONDA CIVIC និង THE NEW HONDA CITY នៅផ្សារទំនើប សុវណ្ណា  ចាប់ពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ៩៖០០យប់ នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្តល់ឱកាសជូនអតិថិជន ឲ្យបានជ្រាបកាន់តែច្បាស់អំពី លក្ខណ:ពិសេសៗជាច្រើន របស់រថយន្ដ ALL NEW HONDA CIVIC ស៊េរី២០១៧ ដោយមានការផ្លាស់ ប្តូររូបរាងថ្មីទាំងស្រុងទំនើបតាមបែបស្ព័រ និង THE NEW HONDA CITY ស៊េរី២០១៨ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗរបស់ HONDA រួមជាមួយការផ្តល់ជូនជាច្រើនដូចជា៖
* រថយន្ត ALL NEW HONDA CIVIC បង់មុនត្រឹមតែ១១,២៥០ដុល្លាអាមេរិក
* រថយន្ត THE NEW HONDA CITY បង់មុនត្រឹមតែ៨៤០០ដុល្លាអាមេរិក
* តំលៃកាន់តែពិសេស និងការបញ្ចុះតំលៃជាទឹកប្រាក់ចំនួន៨៨៨ដុល្លាអាមេរិក
* ការធានា (Warranty) រយៈពេល០៣ឆ្នាំ ឬ ១០ម៉ឺនគីឡូម៉ែត្រ

ជាមួយគ្នានេះដែរក្រុមហ៊ុនបានរៀបចំកម្មវិធី បើកបរសាកល្បងរថយន្ត THE NEW HONDA CITY ដល់អតិថិជនដើម្បីទទួលយក វត្ថុអនុស្សាវរីយ៍ ព្រមជាមួយឱកាសឈ្នះរង្វាន់ដូចជា:
១៖ iPhone ៧ចំនួន១រង្វាន់
២៖ ប័ណ្ណចាក់ប្រេងឥន្ធនៈ ចំនួន៣រង្វាន់

សូមអញ្ជើញទទួលយកបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត HONDA នោះលោកអ្នក នឹងជ្រាបកាន់តែ ច្បាស់ពីលក្ខណ:ពិសេសៗ ជាច្រើនរបស់ រថយន្ដ ALL NEW HONDA CIVIC ស៊េរី២០១៧ និងTHE NEW HONDA CITY ស៊េរី២០១៨។

សំរាប់ព័ត៍មានលំអិត សូមអញ្ជើញទៅទស្សនាការតាំង បង្ហាញនៅផ្សារទំនើប សុវណ្ណា ឬអញ្ជើញមកអគារតាំងបង្ហាញផ្ទាល់ របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ 023 866 278 / 017 899 855 / 017 867 186៕