(ភ្នំពេញ)៖ កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៦ ដែលមានរយៈពេលពីរថ្ងៃទី (២៤-២៥ សីហា) បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។ នៅថ្ងៃចុងក្រោយត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តសេនីយ៍ អនុពង្ស ផៅចិន្តា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។
កិច្ចប្រជុំរយៈពេលពីរថ្ងៃស្តីពីការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បានពិភាក្សាទៅលើបញ្ហាជាច្រើនពាក់ព័ន្ធកិច្ចសហការក្នុងការអភិវឌ្ឍខេត្តជាប់ព្រំដែនប្រទេសទាំងពីរ និងទប់ស្កាត់បទល្មើសផ្សេងៗ។ កិច្ចប្រជុំនេះ បានឈានដល់ការឯកភាព និងព្រមព្រៀងលើការងារសំខាន់ៗចំនួន ១៣ចំណុច។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ ក៏មានធ្វើសន្និសីទព័ត៌មានរួមគ្នាផងដែរ។
សូមអានសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ៖