(សៀមរាប)៖ ក្មេងស្រីម្នាក់ ដែលតែងតែដើរសុំភ្ញៀវទេសក្នុងតំបន់អង្គរ ត្រូវរថយន្ដប្រភេទទេសចរណ៍២៥កៅអី កិនស្លាប់ភ្លាមនៅនឹងកន្លែង នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ នៅចំណតរថយន្ដមុខអង្គរវត្ត ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជា ចាន់ថ្លា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ សើ សំអឿន អាយុ៣៨ឆ្នាំ និងម្ដាយឈ្មោះ ​​សែម ពៅ អាយុ៣៦ឆ្នាំ។ ចំណែករថយន្ដបង្កមិនស្គាល់ម៉ាក និងស្លាកលេខនោះទេ ព្រោះបានបើករត់បាត់ពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕