(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា រួមជាមួយលោកឧត្តមសេនីយ៍ អានុពង្ស ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍន៍ខេត្តជាប់ព្រំដែនប្រទេសទាំងពីរលើកទី៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូកេត្រា។

កម្ពុជា មានខេត្តចំនួន៧ ដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ រួមមាន៖ ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង និងពោធិ៍សាត់។