(ភ្នំពេញ)៖ នៅវេលាម៉ោងនេះ អគ្គិភ័យដ៏សន្ធោរសន្ធៅបាននិងកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជិតផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ។

កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលពន្លត់អគ្គិភ័យកំពុងតែជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង។ ព័ត៌មានលំអិត Fresh News នឹងផ្សាយជូនជាបន្តបន្ទាប់៕