(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកលើកកំពស់វិស័យអប់រំនៅកម្ពុជា ក្នុងឆ្នាំសិក្សា​២០១៧-២០១៨នេះ សាលារៀនខូលីងវូដភ្នំពេញ ​CSPP នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ប្រកាសសម្រេចផ្តល់អាហាររូបករណ៍ ជាង​៣០០​កន្លែង សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ហើយដើម្បីទទួលបានអាហារូបករណ៍ សូមសិស្សានុសិស្សរួសរាន់ចុះឈ្មោះ ឲ្យបានមុនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧​វេលាម៉ោង​១២៖០០​ថ្ងៃត្រង់។

សាលារៀនខូលីងវូដភ្នំពេញ (CSPP) ជាគ្រឹះស្ថានសិក្សាឯកជនទើបបង្កើតថ្មីនៅកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់​ ប្រជុំដោយគ្រូបង្រៀនល្បីៗ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីចំណេះទូទៅ និងភាសាអង់គ្លេស ​ធ្វើយ៉ាងណាដើម្បីធានាឲ្យសិស្សានុសិស្ស ដែលចូលរៀននៅ ​CSPP ​ទទួលបានជោគជ័យគ្រប់កម្រិត ​​និងអាចត្រៀមសិក្សា នៅសាកលវិទ្យាល័យទាំងក្នុង និងក្រៅប្រទេស។

CSPP សិស្សានុសិស្សពុំចាំបាច់សិក្សាបន្ថែម នៅកន្លែងដ៏ទៃទៀតឡើយ ដោយសារសាលាមានកម្មវិធី​បំប៉ន​​បន្ថែម ដោយឥតគិតថ្លៃ ជាពិសេសលើ​មុខវិជ្ជាដែលសិស្សានុសិស្សមានការលំបាក ដើម្បីទទួលបានជោគជ័យ និងការប្រកួតប្រជែងផ្សេងៗ។ CSPP ប្រកាន់ខ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់ ដោយមានការតាមដានការសិក្សារបស់សិស្ស និង​ទំនាក់ទំនងជាប្រចាំជាមួយ អាណាព្យា​បាល​ ដើម្បីធានាឲ្យបានសុវត្ថិភាព សីលធម៌ សុជីវធម៌ ប្រកបដោយសេចក្តីថ្លៃថ្នូរ​​។

គ្រូបង្រៀន ដែលត្រូវបានទទួលស្គាល់ជាគ្រូឆ្នើមៗ នៅ CSPP រួមមាន៖
• លោកគ្រូ កែវ ណារិន ជាប្រធានក្រុមបច្ចេកទេស និងប្រធានកំណែវិញ្ញាសារភាសាខ្មែរ លើការប្រឡងបាក់ឌុប។
• លោកគ្រូ ខេង គឹមស្រ៊ាង ជាប្រធានកំណែវិញ្ញាសារគណិតវិទ្យា សម្រាប់ការប្រឡងបាក់ឌុប។
• លោកគ្រូ ធាង ស្រ៊ុយ ជាប្រធានកំណែវិញ្ញាសាររូបវិទ្យា​ សម្រាប់ការប្រឡងបាក់ឌុប។
• លោកគ្រូ រស់ សុភារ៉ាវុធ ជាប្រធានកំណែវិញ្ញាសារគីមីវិទ្យា សម្រាប់ការប្រឡងបាក់ឌុប។
• លោកគ្រូ ឡុង សារិន ជាប្រធានក្រុមបច្ចេកទេស និងកំណែវិញ្ញាសារភាសាខ្មែរ សម្រាប់ការ​ប្រឡងឌីប្លូម
• លោកគ្រូ ម៉ៅ ស៊ីណា ជាប្រធានកំណែវិញ្ញាសាររូបវិទ្យា-គីមីវិទ្យា លើការប្រឡងឌីផ្លូម និងលោកគ្រូអ្នកគ្រូដែលជាប្រធានក្រុមបច្ចេកទេស តាមមុខវិជ្ជានីមួយៗជាច្រើនរូបទៀត កំពុងរង់ចាំផ្តល់ចំណេះដឹង ដល់ប្អូនៗសិស្សានុសិស្ស និងបុត្រធីតាលោក លោកស្រី។ ​ដូច្នេះ​សិក្សានៅ CSPP ជាដំណោះស្រាយដ៏ល្អបំផុត ចំពោះក្តីកង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្សទូទៅ។​

កាលបរិច្ឆេទនៃការប្រឡង៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧មុខវិជ្ជាប្រឡង៖
• កម្រិតវិទ្យាល័យ៖ គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា វប្បធម៌ទូទៅ និងភាសាអង់គ្លេស
• កម្រិតអនុវិទ្យាល័យ៖ គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យានិងគីមីវិទ្យា វប្បធម៌ទូទៅ និងភាសាអង់គ្លេស
• កម្រិតបឋមសិក្សា (ថ្នាក់ទី៦)៖ គណិតវិទ្យា សរសេរតាមអាន និងតែងសេចក្តី
ចាប់ផ្តើមទទួលពាក្យប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២:០០ ថ្ងៃត្រង់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងកមកាន់លេខទូរស័ព្ទ៖ ០១២-៨៩៨-១២៤/ ០៩៨-២២៤-៣៤៨/ ០១២-៨៩០-៤៦៥
សាលាខូលីងវូដភ្នំពេញ​មានទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវ៣១៥​ សង្កាត់បឹងកក់II ខណ្ឌទួលគោក រាជធានីភ្នំពេញ៕