(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧នេះ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីហើយ ដើម្បីពិភាក្សា និងពិនិត្យទៅលើការងារសំខាន់ៗរបស់ជាតិចំនួន៣។
បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនាព្រឹកនេះ នឹងពិភាក្សា និងពិនិត្យទៅលើរបៀបវារៈចំនួន៣រួមមាន៖
១. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពីជលផល ដែលត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខនស/រកម/០៥០៦/០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦។
២. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ២ឆ្នាំរំកិល ២០១៨-២០២០។
ក្រៅពីពិភាក្សាលើរបៀបវារៈទាំង ៣ខាងលើហើយ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកនេះ ក៏នឹងពិភាក្សាទៅកិច្ចការជាតិផ្សេងៗមួយចំនួនទៀត៕