(ស្ទឹងត្រែង)៖ កម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ជនជាតិឡាវម្នាក់ ដោយដកហូតថ្នាំញៀន២កញ្ចប់ធំ នៅចំណុច​​បង្គោលលេខ​០៣៥-០៣៦ ភូមិសំរោង ឃុំ​ស្រែសំបូរ ស្រុកសៀមប៉ាង។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា ជនសង្ស័យជាមេក្លោងជនជាតិឡាវនោះ ឈ្មោះ​ ផែង ផាន់ណាង៉ោ ​អាយុ​៥០​ឆ្នាំ ​រស់នៅភូមិណាចាន ស្រុក​កូម៉ា​ ខេត្ត​ចំប៉ាសាក់ ដោយក្នុងនោះដកហូតបានថ្នាំញៀន​០២​កញ្ចប់​ធំ ប្រហែល០២គីឡូក្រាម។

ក្រោយបង្ក្រាបបានមេក្លោងរូបនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕