(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក ឥន្ធ វុត្ថា, លោក សៀ សៀកឡេង, លោក អាន សុគន្ធធារ៉ា៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រុមយុវជនស្រឡាញ់សន្តិភាពនៅទូទាំងប្រទេស ប្រកាសព្រមានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ

២៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសថា រដ្ឋាភិបាលកម្ពុជា មិនបានបិទវិទ្យុ RFA និង VOA នោះទេ, វិទ្យុទាំងនេះ នៅតែអាចផ្សាយបាននៅកម្ពុជា

៣៖ លិខិតចំហរជូនស្ថានទូតសហរដ្ឋអាមេរិក៖ កម្ពុជាប្រកាន់យក «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ!»

៤៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ បើគ្មានការគោរពច្បាប់ សូមកុំនិយាយពីប្រជាធិបតេយ្យ! អ្នកនៅលើទឹកដីកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា!

៥៖ មហាអំណាចលទ្ធិប្រជាធិបតយ្យមួយនៅអាស៊ី ផ្តល់សច្ចធម៌ និងយុត្តិធម៌ដល់កម្ពុជា ខុសពីមហាអំណាច អាមេរិក

៦៖ លោក ខៀវ កាញារីទ្ធ បានថ្លែងថា ស្ថាប័នព័ត៌មានបរទេសនៅកម្ពុជាមួយចំនួន បានទាមទារឱ្យកាសែត Cambodia Daily បង់ពន្ធដូចពួកគេដែរ ដើម្បីតម្លាភាព

៧៖ ក្រសួងការពារជាតិ ស្នើឱ្យមានការចាប់ខ្លួន អតីតសង្ឃខ្មែរកម្ពុជាក្រោម សឺន ហាយ ឱ្យខាងតែបាន ចំពោះការប្រមាថអាយុជីវិត សម្តេចពិជ័យសេនា ទៀ បាញ់

៨៖ ធនាគារជាតិនៃកម្ពុជា ប្រកាសលេខទូរស័ព្ទ៤ខ្សែ ដល់សាធារណជន ដើម្បីទំនាក់ទំនង ដោះស្រាយចម្ងល់ ឬបញ្ហាពាក់ព័ន្ធ នឹងការប្រើប្រាស់ហិរញ្ញវត្ថុ

៩៖ យុទ្ធនាការថ្ងៃទី២៤ ចាប់ផ្ដើមនៅផ្សារកំពង់ស្ពឺ, លោក ពេជ្រ ស្រស់ បញ្ជាក់ថា ពលរដ្ឋមួយចំនួនដាក់ ការសង្ស័យគណៈកម្មការមុន កឹបកេងលុយបុណ្យ លោកបណ្ឌិត កែម ឡី

* ព័ត៌មានអន្តរជាតិ (World News)

១៖ យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីត «ទម្លាក់គ្រាប់បែកផ្តាច់ជីវិតមនុស្ស ៦០នាក់» នៅរដ្ឋធានីនៃប្រទេសយ៉េមែន!

២៖ ជនជាតិឃើដនៅអ៊ីរ៉ាក់ «កំពុងរៀបចំបោះឆ្នោតប្រជាមតិដើម្បីផ្តាច់ខ្លួន និងបង្កើតប្រទេសថ្មីមួយ» ប៉ុន្តែអាមេរិកអំពាវនាវឲ្យផ្អាក

៣៖ ទីបំផុតប្រទេសចិន ចេញមុខការពារប៉ាគីស្ថាន ក្រោយរងការចោទប្រកាន់ពីអាមេរិកថា ជាឋានសួគ៌លាក់ខ្លួននៃក្រុមភេរវករធំៗ!

៤៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក៖ «ខ្ញុំភ័យខ្លាចថា ដូណាល់ ត្រាំ នឹងចុចប៊ូតុងនុយក្លេអ៊ែរ វាយប្រហារលើកូរ៉េខាងជើង» ៕