(កូឡាឡាំពួរ)៖ ពិតជាមោទភាពក្រៃលែង អត្តពលិកជម្រើសជាតិកម្ពុជា ផ្នែកកីឡាប៉េតង់ (Petanque) ដណ្តើមបានមេដាយមាស ១គ្រឿងហើយដោយវិរៈកីឡាការិនី កែ ឡេង ចាប់ដៃគូជាមួយ អ៊ុក ស្រីមុំ ក្នុងការផ្តួលកីឡាការិនីថៃ ដោយលទ្ធផល ១៣-១០ ដែលទើបបញ្ចប់មុននេះក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

នេះជាមេដាយមាសដំបូងគេរបស់កម្ពុជា ដែលទើបដណ្តើមបានក្នុងយុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងដែលប្រារព្ធធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំណោម២៤ប្រភេទកីឡាដែលកម្ពុជាបញ្ជូនទៅ ចូលរួមប្រកួតលើកទី២៩ ក្នុងនោះដែរកម្ពុជាក៏បានឈ្នះមេដាយសំរឹទ្ធ៧គ្រឿងហើយ និងមេដាយមាសមិនទាន់ឈ្នះនៅ ទេ ជាមួយនឹងកីឡាមួយចំនួនទៀតមិនទាន់ប្រកួតនៅឡើយទេ។

សូមរំលឹកផងដែរថា ទាំងកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ សុទ្ធតែធ្លាប់ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ប៉េតង់ជើង៉ ឯកពិភពលោកនាពេលកន្លងមកដូចគ្នា៕