(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ត្រូវបានរៀបចំឡើង នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ គឺការបង្ហាញរូបរាងជាផ្លូវការ នូវកំពូលទូរស័ព្ទដៃ Samsung Galaxy Note 8 ដែលជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើប សម្រាប់ពិភពលោកទាំងមូល ជាមួយនឹងស្មាតហ្វូន ដ៏គួរជាទីមោទនៈ របស់ក្រុមហ៊ុន Samsung អេឡិចត្រូនិក ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក ដែលតែងតែលក់បាន ស្មាតហ្វូនជិត៨០លានគ្រឿងជារៀងរាល់បីខែម្តង។

«Do Bigger Things» គឺជាពាក្យគន្លឹះ ដែលត្រូវបានជ្រើសរើសធ្វើជាសារសម្រាប់ទូរស័ព្ទស៊េរីថ្មីនេះ ដែលវាក្លាយជាប្រធានបទ ជជែកវែកញែក និងការចង់ដឹងចង់ឃើញនៅជុំវិញទូរស័ព្ទ Galaxy Note 8 ហើយប្រធានបទទាំងនេះ គឺជារឿងសាមញ្ញតែមានអានុភាព ប្រាប់ពីបច្ចេកវិទ្យា ដ៏អស្ចារ្យគ្មានដែនកំណត់ ដែលយើងទាំងអស់គ្នាតែងគិតថា ជាឧបករណ៍ទំនាក់ទំនងចល័ត ឬទូរស័ព្ទដៃ។

ដើម្បីធ្វើជាសាក្សីនៃការបង្ហាញជាសកលនៃទូរស័ព្ទដៃ Samsung Galaxy Note 8 ថ្មីដែលពិភពលោក កំពុងទន្ទឹងរង់ចាំនេះ ក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិច បានអញ្ជើញអ្នកកាសែតនៅកម្ពុជាជួបជុំគ្នាទស្សនា ការផ្សាយបន្តផ្ទាល់នៅសណ្ឋាគារ Lumiere នៅកណ្តាល ទីក្រុងភ្នំពេញ ដើម្បីបង្ហាញជាភស្តុតាង នៃព្រឹត្តិការណ៍ ការបង្ហាញរូបរាងទូរស័ព្ទថ្មីនេះ ពីទីក្រុងញូវយ៉ក។

ទូរស័ព្ទ Samsung Galaxy Note 8 នឹងមានបំពាក់ដោយអេក្រង់ Super AMOLED ទំហំ 6.3 អ៊ីញ ជាមួយកម្រិតភាពច្បាស់ 4K និងសមាមាត្រ 18.5: 9, RAM ទំហំ 6GB, កាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល ជាមួយមុខងាររក្សាលំនឹងរូបភាពអុបទិ កទាំងសងខាង និង ថ្មសាកទំហំ 3,300 mAh និងសាកថ្មរហ័ស។

ដូចដែលបានឃើញ កាលពីពាក់កណ្តាលឆ្នាំ នៅក្នុងការបង្ហាញខ្លួនរបស់ Samsung Galaxy S8 និង S8 Plus វីរបុរស «phablet» នេះ (ការលាយបញ្ចូលគ្នារវាងពាក្យទូរស័ព្ទ និង Tablet) ដែលត្រូវបានរចនាឡើង យ៉ាងស្រស់ស្អាត ទាក់ទាញពីគ្រប់ជ្រុង ពីផ្នែកខាងក្រោយ ទៅផ្នែកខាងមុខ និងពីបាតរហូតដល់កំពូល។

ជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង Samsung Galaxy Note 8 ផ្តល់នូវភាពផ្ដេកធំទូលាយនិងមើលភាព បញ្ឈរខ្ពស់ជាង បើប្រៀបធៀបទៅនឹងស៊េរីទូរស័ព្ទមុនៗ ខណៈដែលពណ៌ពិតប្រាកដ របស់វាត្រូវបានបើកបង្ហាញ ដោយអេក្រង់ធំបំផុត នៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជា លោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នក។

កាមេរ៉ាភ្លោះធ្វើឲ្យអ្នកប្រើប្រាស់ អាចថតរូបគ្រប់ស្ថានការណ៍ជាមួយនឹងរូបភាពភ្លឺច្បាស់ ប្រកបដោយគុណភាពខ្ពស់ទោះបីស្ថិតនៅកន្លែង ពន្លឺតិចយ៉ាងណាក៏ដោយ ថែមទាំងមានមុខងារការពារ ភាពញ័រពីដៃទៀតផង។ វាក៏មានបំពាក់នូវ មុខងារ Zoom រហួតដល់ដប់ដង និងមានសមត្ថភាពខ្ពស់ ក្នុងការប្តូរទិសដៅភាពច្បាស់ សូម្បីតែបន្ទាប់ពីរូបភាព ត្រូវបានថតរួចហើយក៏ដោយ។

ជាមួយនឹងអេក្រង់គ្មានដែនកំណត់ ពេលនេះអ្នកអាចពង្រីកទំហំអេក្រង់ទូរស័ព្ទរបស់អ្នក លើសពីកំពូលទូរស័ព្ទ ស៊េរី S អាចឲ្យអ្នកធ្វើ ការងារ បានកាន់តែងាយស្រួល និងទស្សនាកាន់តែជក់ចិត្តជាមួយ ទូរស័ព្ទស៊េរី Note អេក្រង់ធំជាងមុន។ មិនថាសម្រាប់ការប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម ការកម្សាន្ត ឬលេងហ្គេមទូរស័ព្ទ Samsung Galaxy Note 8 ធានាបាននូវភាពពេញចិត្ត លើសពីអ្វីដែលអ្នកចង់បាន វាក៏ត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាសាកថ្មដោយមានល្បឿនលឿនជាងមុន។

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «ខ្ញុំមានទំនុកចិត្តថា Samsung Galaxy Note 8 នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយនឹងការរចនាម៉ូត និងបច្ចេកវិទ្យាដ៏អស្ចារ្យ ចុងក្រោយបង្អស់រួមបញ្ចូលគ្នា វាប្រាកដជានឹងទទួលបានប្រជាប្រិយភាព និងការកោតសរសើរ ពីសំណាក់ អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»

Note 8 ក៏ជាស្មាតហ្វូនដែលអាចដាក់ស៊ីមបានពីរផងដែរ និងមាន៤ពណ៌ ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ និងពណ៌ប្រផះបែកស្វាយ ដោយមានភ្ជាប់ជាមួយនៅប៊ិក S Pen ដែលមានពណ៌ដូចគ្នានឹងរាងកាយរបស់វា។

ស្មាតហ្វូនថ្មីនេះត្រូវបានរំពឹងថា នឹងចេញលក់ទូទាំងពិភពលោក នៅពាក់កណ្តាលខែកញ្ញា ជាមួយនឹងការផ្តល់ជូនពិសេស ពីក្រុមហ៊ុន Samsung៕