(ភ្នំពេញ)៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៧នេះ​បានឲ្យដឹងថា នៅខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ចំណូលបានពីថ្លៃសួយសារផល អនុផលព្រៃឈើចំនួន ២,៣២៤,៥២៥,០២៣រៀល និងចំណូលពីសេវាសាធារណៈចំនួន ៥៧៤,៣៣២,៥១២រៀល និង២១,៣៦០.៤៣ដុល្លារអាមរិក ដែលសរុបទាំងអស់ស្មើនឹងប្រមាណ៧៤ម៉ឺនដុល្លារ។

ក្រសួងបញ្ជាក់ថា សម្រាប់ខែកក្កដា ឆ្នាំ២០១៧នេះរដ្ឋបាលព្រៃឈើ បានបង្ក្រាបសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើស
កាប់រានទន្ទ្រានដីព្រៃ ចំនួន៨៨ករណី ដោយពិន័យអន្ដរការណ៍ចំនួន៤៦ករណី និងបញ្ជូនទៅតុលាការចំនួន៤២ករណី ដោយបានដកហូតវត្ថុតាង មានដូចជា ឈើមូល-ជ្រុងចំនួន៨២ម៉ែត្រគីប ឈើអារចំនួន២៣៦ម៉ែត្រគីប ឈើក្រាក់គ្រូញូងចំនួន១៤៣៥ម៉ែត្រគីប សត្វព្រៃចម្រុះគ្រប់ប្រភេទចំនួន២ក្បាល អនុផលព្រៃឈើ និងសម្ភារផ្សេងមួយចំនួនទៀត។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០១៧នេះ ចំណូលពីសួយសារផល អនុផលព្រៃឈើសរុបចំនួន១៦,៩៥៣,៤៧៧,០៦១រៀល និងចំណូលពីសេវាសារធារណៈចំនួន ២,៧១១,៥៩៧,៧៥៤រៀល និង៩៩,២០៤.៨៥ដុល្លារអាមេរិក (សរុបទាំងអស់ប្រមាណ៥លានដុល្លារអាមេរិក)៕