(កូឡាឡាំពួរ)៖ ជំនួបបង្រ្គប់កិច្ចចុងក្រោយក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 សម្រាប់ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា ប៉ះ U22 ឥណ្ឌូនេស៊ីចាប់ផ្តើមហើយក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កម្ពុជា ជាក្រុមឈរបាតតារាងដោយពុំមានពិន្ទុរាប់នោះទេ ក្រោយឆ្លងកាត់៤ប្រកួតចាញ់ទាំងអស់ ត្រូវគេស៊ុតចូល ១០គ្រាប់ និងស៊ុតចូលគេវិញតែ ១គ្រាប់ប៉ុណ្ណោះ ខណៈឥណ្ឌូនេស៊ី ត្រូវការ៣ពិន្ទុពីកម្ពុជា ដើម្បីប្រជែងពិន្ទុជាមួយវៀតណាម ដែលប៉ះក្រុមការពារមេដាយមាសថៃ នៅម៉ោង ៣៖០០នាទីរសៀលនេះដូចគ្នា និង U22 ទីម័រខាងកើត ប៉ះ U22 ហ្វីលីពីន៕