(ភ្នំពេញ)៖ «Revlon» បានរៀបចំកម្មវិធី ជំនួបអាណាចក្រ អ្នកឯកទេសផាត់មុខ ក្នុងកម្មវិធី «Revlon Professional Beauty Conference 2017» នៅ​សណ្ឋាគារ Intercontinental ដែលមានការចូលរួមពីអ្នកឯកទេស ជើងចាស់ និងជំនាន់ថ្មីជាច្រើនរូប ផងដែរ។

លោកស្រីនាយិកា ចាន់ ភារី បានគូសបញ្ជាក់ពីគោលបំណង និងទិសដៅ នៃការប្រារព្ធនូវពិធីនេះ គឺដើម្បីលើកស្ទួយ វិស័យសិល្បៈផ្នែកផាត់មុខនេះឲ្យកាន់តែ មានជំនាញច្បាស់លាស់ និងចូលរួមក្នងការជំរុញសិល្បៈមួយនេះឲ្យ កាន់តែមានតំលៃ។ តួយ៉ាងដូចជា កម្មវិធី Revlon Face​ 2​ Face ដែលជាកម្មវិធីទូរទស្សន៍តែមួយគត់ផលិត ដោយគ្រឿងសំអាង Revlon ដែលផ្តល់ឱកាសដល់អ្នកផាត់មុខអាជីពចូលរួម ប្រកួតបង្ហាញស្នាដៃ បញ្ចេញសមត្ថភាព ក៏ដូចជាទទួលយកនូវបទពិសោធន៏ថ្មីៗ លើស​ពីការងារផាត់មុខ ការច្នៃប្រឌិត ក្នុងការប្រើប្រាស់ផលិតផលឲ្យមានសុខភាព ព្រមទាំងការណែនាំលើចំណុចខ្វះខាត សំរាប់ការកែលំអរបន្ថែម ពីសំណាក់គណៈកម្មការ ពីយុទ្ធសាស្រ្តល្អៗដើម្បីបង្កើតនូវភាពស្រស់ស្អាត ឲ្យត្រូវទៅតាមបែបបទ និងតំរូវការនៃកម្មវិធី។

រីឯនៅក្នុងកម្មវិធី Revlon Beauty Professional conference ថ្ងៃនេះ Revlon ទទួលបាននូវការចូលរួម ពីអ្នកឯកទេសជើងខ្លាំងចំនួន៤រូប បានសំរិតសំរាំង នូវស្នាដៃយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើការផាត់ភ្នែក ដែលជាស្ទីលផ្ទាល់ខ្លួន ផ្តួចផ្តើមច្នៃប្រឌិត ជាមួយនឹងការប្រើពណ៌ផាត់ភ្នែក ដែលទើបតែមកដល់ទីផ្សារកម្ពុជាគឺ Revlon Colorstay Cream Eye Shadow។

នេះគឺជាស្នាដៃលើកដំបូងបំផុតទៀតហើយ ដែល Revlon ចាប់ផ្តើមជំរុញ និងលើកទឹកចិត្តដល់អ្នកឯកទេស ដែលមានថ្វីដៃឲ្យចាប់ផ្តើម បង្កើតនូវស្នាដៃផ្ទាល់ខ្លួនផ្តល់ជូន នូវប្រអប់ជាឈុតផាត់ភ្នែក ដែលបានមកពីការរចនា និងមានហត្ថលេខាលើប្រអប់​ ដែលហៅថា «Revlon The Art of Eye»។ ក្នុងខណៈនោះផងដែរ ម្ចាស់ស្នាដៃទាំង៤ រូបដែលមានម្នាក់​ ជាជនជាតិថៃ និង ៣ រូបទៀតជាជនជាតិខ្មែរ បានធ្វើការចុះហត្ថលេខាលើប្រអប់ ដែលមានចំនួនកំនត់ ហើយប្រអប់ហត្ថលេខា​ទាំងនេះ និងត្រូវដាក់តាំងលក់​នៅតាមបព្ជារ Revlon ធំៗមួយចំនួនតែប៉ុណ្ណោះ ដើម្បីលក់ជូនអតិថិជន Revlon ក៏ដូចជាអ្នកនិយមគាំទ្រស្នាដៃ ម្ចាស់ហត្ថលេខាផងដែរ។

អ្នកចូលរួមគ្រប់រូប ក៏បានចូលរួមសាកល្បង និងបង្ហាញពីភាពពេញចិត្ត ពេញថ្លើមនៃវត្តមានផលិតផលផាត់​ភ្នែក Revlon Colorstay Cream Eye shadow ក៏ព្រោះតែគុណភាព ដែលជាប់ដល់ទៅ២៤ម៉ោង មានច្រើនពណ៌ និង ច្រើនបែប ងាយផាត់ និងសំបកវេចខ្ចប់​ ក៏កាលីបផងដែរ​។ ភ្ញៀវទាំងអស់គ្នាបានបញ្ជាក់ថា Revlon Colorstay Cream Eye Shadow នេះជាអ្វីដែលអ្នកផាត់មុខត្រូវការ​ ដោយខានមិនបាន ហើយក៏សូមណែនាំដល់អ្នកប្រើប្រាស់ផ្ទាល់ខ្លួនផងដែរព្រោះថា មានភាពងាយស្រួលផាត់​ដោយមិនខ្លាចខុស។

បន្ទាប់ពីការពិភាក្សាចប់សព្វគ្រប់ អ្នកចូលរួមគ្រប់រូបក៏បានអញ្ជើញ ចូលរួមរីករាយក្នុងការពិសាតែរសៀល និងអាហារសំរន់យ៉ាងសប្បាយរីករាយ ផងដែរ៕