(ភ្នំពេញ)៖ ក្រោយពីមានប្រតិកម្មពីសំណាក់ស្ថានទូតអាមេរិកនៅកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ជុំវិញការបិទនិងបណ្តេញអង្គការ NDI ចេញកម្ពុជា បានធ្វើឲ្យមានប្រតិកម្មតបតវិញពីសំណាក់មន្រ្តីរដ្ឋាភិបាល និងពីការគំរាមធ្វើបាតុកម្មប្រឆាំងស្ថានទូតអាមេរិកទៀតផង។ នៅព្រឹកថ្ងៃនេះប្រជាពលរដ្ឋអ្នកស្រឡាញ់ លិទ្ធិប្រជាធិបតេយ្យមួយរូប បានសរសេរសំណេរមួយបង្ហាញពីការផ្តល់សច្ចធម៌ និងយុត្តិធម៌ដល់កម្ពុជា ពីសំណាក់មហាអំណាចលទ្ធិប្រជាធិបតេយ្យមួយនៅអាស៊ី នោះគឺមហាអំណាចជប៉ុន ដែលខុសពីមហាអំណាចអាមេរិក។

ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការក្នងពេលថ្មីៗនេះទៅកាន់ជប៉ុន ក្រៅពីបន្ថែមជំនួយហិរញប្បទានរាប់រយលានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុននូវបាន បង្ហាញច្បាស់អំពីជំហររបស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសដ៏កំសត់មួយនេះមានសន្តិភាព និងដើរតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ពិតប្រាកដមួយទៀតក្នុងតំបន់អាស៊ីអាគ្នេយ៏។

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានរំលឹកឡើងវិញទាំងអស់អំពីស្នាដៃសមិទ្ធិផលទាំងឡាយ ក្នុងកិច្ចសហការជួយជ្រោមជ្រែងស្វែងរកសន្តិភាពឲ្យកម្ពុជា ដែលក្នុងនោះសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គគន្លឹះយ៉ាងសំខាន់មួយមិនអាចខ្វះបាន ដែលមានជំហរទស្សនៈចក្ចុវិស័យច្បាស់លាស់ឥតងាករេ ពុះពារឧបសគ្គ គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនមាតុភូមិកម្ពុជារបស់ខ្លួន។

ក្រោយការបោះឆ្នោតសកល១៩៩៣ (ដែលរៀបរៀងដោយ UNTAC) រហូតមកដល់បច្ចុប្បន្ននេះច្បាស់ណាស់ថា បើគ្មាន ហ៊ុន សែន គឺកម្ពុជាមិនអាចមាន សន្តិភាពបានទេ នោះគឺការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

សន្តិភាពនេះហើយ ដែលបាននាំមកនូវលទ្ធិប្រជាធិបតយ្យ សេរីពហុបក្ស ពិតប្រាកដ និងការអភិវឌ្ឍន៏នៅកម្ពុជា។ មិនមានការសង្ស័យអ្វីសោះទេសំរាប់ជប៉ុន ក្នុងការវាយតម្លៃលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះជប៉ុនបានជួយកម្ពជាក្នុងដំណើរការនេះ ហើយកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាច្រើនដងទាំងសកល អសកលហើយដែលអន្តរជាតិ បានចូលរួមសង្កេតការណ៍រាប់ម៉ឺននាក់ និងទទួលស្គាល់ថា ជាការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ។

ជប៉ុនបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលជប៉ុន តែងជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឺងលទ្ធិប្រជាធិបតេយ្យ មិនមែនជួយ NGOs ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពជា ដូចប្រទេសខ្លះនោះទេ។

ជប៉ុនសូមអំពាវនាវឲ្យប្រទេសទាំងនោះ (ដែលប្រទេសខ្លះជាមហាអំណាចផង) សម្លឹងឲ្យច្បាស់និងសិក្សាឲ្យបានច្បាស់ពីកម្ពជា គឺកម្ពុជា ជាប្រទេសដែលគោរពនឹង ដើរតាមលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សពិតប្រាកដ មិនមែនជាប្រទេសកម្មុយនិស្តដូចប្រទេសលោកខាងលិចមួយចំនួននិង អាមេរិកតែងគិតនោះទេ។ អ្វីដែលពួគគេបាននិងកំពុងជួយ NGOs មួយចំនួននៅកម្ពុជាឲ្យបំផ្លាញរាជរដ្ឋាភិបាលនោះគឹជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ដល់ដំណើរការលិទ្ធិប្រជាធិបតេយ្យ វ័យក្មេងនៅកម្ពុជា តាមរបៀបដែលគេហៅថា អំណាចប្រជាជន តាមចលនាបដិវត្តន៏ពណ៌ ដែលប្រទេសស្រឡាញ់បែបផែនប្រជាធិបតេយ្យពិតប្រាកដ ដូចប្រទេសជប៉ុន មិនអាចទទួលយកបានឡើយ។ ព្រោះចលនាបដិវត្តន៏ពណ៌ ដែលអាមេរិកបាននិងកំពុងបង្កើតឡើង គឺបាននិងកំពុងបង្កមហន្តរាយ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ក្នុងពិភពលោកយ៉ាងធ្ងន់ធ្ងរ។

ចំពោះជប៉ុន ជំនួយទាំងឡាយដែលបានជួយដល់កម្ពុជា គឺ សំរាប់រដ្ឋាភិបាល ដើម្បីពង្រឹងសន្តិភាពនិង ប្រជាធិបតេយ្យ មិនមែនជួយតាមរយះ NGOs ខ្លះដើម្បី បំផ្លាញប្រជាធិបតេយ្យនោះទេ។ ក្នុងគ្រប់កម្មវិធីបដិសណ្ឋារកិច្ចសំខាន់ៗ ថ្នាក់ដឹកនាំជប៉ុនជាច្រើនបានគូសបញ្ជាក់ថា តាមធម្មតាក្នុងដំណើរការប្រជាធិបតេយ្យ គឺមិនអាចនឹងតម្រូវចិត្តមនុស្សគ្រប់ៗគ្នាបានទេ ប៉ុន្តែសំខាន់គឺសន្តិភាព និងស្ថេរភាពនយោបាយដែលត្រូវធានាឲ្យបាន។ នោះគីអ្វីដែលនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងធ្វើសព្វថ្ងៃ។

ដើម្បីធានាបានលិទ្ធិប្រជាធិបតេយ្យដ៏រឹងមាំនៅកម្ពុជា ជប៉ុននឹងបន្តជួយដល់សេដ្ឋកិច្ចកម្ពជា ឲ្យកាន់តែរីកចំរើនតាមរយៈការជំរុញការវិនិយោគទុនជប៉ុនមកកម្ពុជា ឲ្យកាន់តែច្រើនឡើង។

អ្នកវិនិយោគទុននិងធុរកិច្ចជប៉ុនជាច្រើនដែលបានមករកស៊ីនៅកម្ពុជា បានឡើងថ្លែងក្នុងវេទិការវិនិយោគ កោតសរសើរចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។ លោក ស៊ិនហ្សូ អាបេ បានគូសបញ្ជាក់ច្បាស់ក្នុងជំនួបកំពូល ទ្វេភាគី អាបេ-ហ៊ុន សែន ថា ជប៉ុននិងជួយឲ្យរដ្ឋាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំសេដ្ឋកិច្ចមួយ ឲ្យុកាន់តែជោគជ័យធំថែមទៀត ដោយជួយឲ្យកម្ពុជា ក្លាយជាប្រទេសដែលមាន «ចំណូល មធ្យម កំរិតខ្ពស់នៅឆ្នាំ ២០៣០»។ ទាំងនេះគឺពិតជាបានសបញ្ជាក់ថា ជប៉ុន គឺជាមហាអំណាច ប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅអាស៊ី ដែលបានផ្តល់សច្ចធម៌ និងយុត្តិធម៌ដល់កម្ពុជានិង សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៕

ពីអ្នកស្រឡាញ់លិទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយរូប