(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញធ្វើបាឋកថានៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៧០ ស្ដីពី ការបញ្ជៀសសង្គ្រាម គឺជាមេរៀនដ៏ល្អសម្រាប់កម្ពុជា នៅថ្ងៃនេះ និងថ្ងៃស្អែក។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើជើងលេខ៧០ បានថ្លែងប្រាប់ពីកាតព្វកិច្ច និងការបំពេញភារកិច្ចរបស់ កងពលតូចលេខ៧០ ក្នុងថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរាប់រយ ជូនជាតិមាតុភូមិផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា នៅលើកពិភពលោក គ្មានប្រទេសណាដែលបញ្ចប់សង្គ្រាមដោយសារចុងអាវុធនោះទេ ពោលគឺដាច់ខាតត្រូវតែបញ្ចប់ដោយចុងប៊ិចជាដាច់ខាត ព្រោះថាសង្គ្រាមដោយអាវុធមិនចំណេញនោះទេ។

ក្រៅពីការចូលរួមរបស់កងពលតូចលេខ៧០ បងប្អូនខ្មែរនៅរដ្ឋកាលីហ្វញ៉ា និងរដ្ឋតិចសាស់ ក៏បានស្តាប់និងទស្សនាការធ្វេីបទបង្ហាញនេះផងដែរ តាមការ Live​ វីដេអូ Conference៕